Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកំពតអំពាវនាវដល់យុវជនសាសនិកឥស្លាមគាំទ្ររាជរដ្ឋាភិបាលនិងចូលរួមថែរក្សាសុខសន្តិភាព

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអំពាវនាវដល់យុវជនសាសនិកឥស្លាមគាំទ្ររាជរដ្ឋាភិបាលនិងចូលរួមថែរក្សាសុខសន្តិភាពឲ្យស្ថិតស្ថេរយូរអង្វែង ព្រោះមានសន្តិភាពទើបធ្វើឲ្យប្រទេសជាតិមានការរីកចំរើន។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ពលរដ្ឋខ្មែរឥស្លាមដែលតែងតែបានជឿជាក់ និងទ្រាំទ្រដល់រាជរដ្ឋាភិបាលរហូតមកនាបច្ចុប្បន្ននេះដែលបានបង្ហាញអំពីការ និងដឹងគុណសងគុណដល់សម្ដេចតេជោ សងគុណដល់ទឹកដីកំណើតដែលយើងបានរស់ឡើងវិញដោយសារថ្ងៃ ៧មករា ឆ្នាំ១៩៧៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន បានលើកឡើងថា គ្រប់ជាតិសាសន៍ និងគ្រប់សាសនានៅកម្ពុជា មានថ្ងៃខួបកំណើតទី២ ដូចគ្នា គឺថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំរំដោះជាតិមាតុភូមិពីរបប​ប្រល័យពូជសាសន៍ប៉ុល ពត ហើយនាំមកនូវសុខសន្តិភាពពេញបរិបូរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ដូច្នេះសូមបងប្អូនខ្មែរឥស្លាមពិសេសយុវជនជំនាន់ក្រោយសូមបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាពពេញមួយជីវិត។

លោកអភិបាលខេត្តកំពត ថ្លែងបែបនេះ ក្នុងពិធីជួបជុំប្រចាំឆ្នាំលើកទី៤ ជាមួយសិស្សនិស្សិត បញ្ញវន្ត និងថ្នាក់ដឹកនាំអ៊ីស្លាម ឆ្នាំ២០២៤  ដែលរៀបចំធ្វើឡើងនៅសាលបូកគោខេត្តកំពត ហើយលោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនសាសនិកឥស្លាមជំនាន់ក្រោយ សូមឲ្យបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមការពារសន្តិភាពឲ្យស្ថិតស្ថេរយូរអង្វែងទៅមុខទៀត។

ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី លោក ម៉ាន វណ្ណា បានបញ្ជាក់ថា អង្គការនឹងបន្តខិតខំ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ធនធានជាតិ ដើម្បីរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេស ក៏ដូចសហគមន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ពិធីជួបជុំប្រចាំឆ្នាំលើកទី៤ មានគោលបំណង ឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងាររបស់អង្គការនាឆ្នាំ២០២៤ និងលើកទឹសដៅសម្រាប់ឆ្នាំ២០២៥ បង្កើនការទំនាក់ទំនងល្អ រឹតចំណងសាមគ្គីភាព រវាងគ្នានឹងគ្នាលើមាគ៌ាត្រឹមត្រូវ  យល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក ផ្តល់ភាពសប្បាយរីករាយ ផ្តល់ស្នាមញញឹក ផ្តល់ក្តីស្រលាញ់ដល់គ្នា និងដាស់តឿនក្រើនរំលឹកគ្នា ជំរុញគ្នាឱ្យធ្វើអំពើល្អ បោះបង់រាល់អំពើអាក្រក់ និងប្រកាន់យកនូវក្រមសីលធម៌ល្អ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម