សន្តិសុខសង្គម
រដ្ឋបាលខណ្ឌឫស្សីកែវ ដាក់គ្រឿងចក្រជួសជុលប្រព័ន្ធលូមួយកន្លែងបន្ទាប់ពីស្ទះចរន្ដទឹកហៀរចេញលើដងផ្លូវ
រដ្ឋបាលខណ្ឌឬស្សីកែវ ដាក់គ្រឿងចក្រជួសជុលស្ដារប្រព័ន្ធលូមួយកន្លែងនៅលើផ្លូវ១៣០០ ត្រង់ចំណុចភូមិឡកំបោ សង្កាត់ស្វាយប៉ាក ដើម្បីរំដោះទឹកដក់នៅលើដងផ្លូវ ខណៈប្រព័ន្ធលូចាស់បាក់បែកទ្រុឌទ្រោមធ្វើឱ្យស្ទះចរន្ដទឹកហៀរចេញក្រៅជះក្លិនស្អុយដល់ពលរដ្ឋ។

បើតាមការបញ្ជាក់ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា នៅត្រង់ចំណុចនេះតែងមានទឹកហូរកាត់ផ្លូវ មានក្លិនស្អុយ ដោយផ្នែកមួយចំនួនដុះស្លែធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងបង្កគ្រោះថ្នាក់ជាយថាហេតុ។ បន្ទាប់ពីឃើញបែបនេះ លោកបានចាត់អោយមន្រី្តជំនាញយកគ្រឿងកាយរំដោះទឹកនៅលើផ្លូវ និងបាញ់លាងសម្អាត លែងឲ្យមានទឹកហូរកាត់ផ្លូវនេះបន្តទៀត។ លោកបញ្ជាក់ថា ពីនេះទៅទៀតរដ្ឋបាលខណ្ឌប្ញស្សីកែវ នឹងរៀបចំដាក់លូរំដោះទឹកតាមគម្រោងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលខណ្ឌនាពេលខាងមុខនេះដែរ។

ក្នុងឧកាសនោះលោកអភិបាលខណ្ឌ ក៏បានណែនាំដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមបណ្ដោយផ្លូវ១០០៣ទល់មុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អោយចូលរួមសហការគ្នាថែរក្សា និងធានាអោយបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យទីសាធារណៈ អោយបានត្រឹមត្រូវ៕
អត្ថបទ៖ ម៉េង





-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច