សន្តិសុខសង្គម
សាលាឆាន់នៅវត្តដំរីផុង ភ្លើងឆេះកាលពីយប់មិញ ខូចខាតគិតជាទឹកប្រាក់ប្រមាណជា ២៥ ម៉ឺនដុល្លារ
សាលាឆាន់ ១ខ្នង កុដិព្រះសង្ឃ ១ខ្នង រួមទាំង រូបបដិមាករចំនួន ០៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត នៅវត្តដំរីផុង ស្ថិតក្នុងភូមិបុស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានអគ្គិភ័យឆាប់ឆេះទាំងស្រុង នៅវេលាម៉ោង ០៦និង៣០ នាទីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

ករណីអគ្គិភ័យខាងលើនេះ បានធ្វើឱ្យមានការខូចខាតនិងឆេះសាលាឆាន់ចំនួន ០១ខ្នង ទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង និងឆេះកុដិព្រះសង្ឃ ០១ខ្នង ទំហំ ៦.៥ម៉ែត្រ x ១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង រួមទាំង ឆេះរូបបដិមាករចំនួន ០៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត គិតជាទឹកប្រាក់អស់ប្រហែលចំនួន ២៥០ ០០០ដុល្លារ (២៥ ម៉ឺនដុល្លារ)។ នេះបើយោងតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពបញ្ជាក់មូលហេតុអគ្គិភ័យនេះ បង្កឡើងដោយសារមូលហេតុលោកសង្ឈក្នុងវត្តដំរីផុង បានដាំទឹកក្ដៅដើម្បីឆាន់ ទើបបណ្ដាលឱ្យផ្ទុះកំប៉ុងហ្គាស និងបង្កជាអណ្ដាតភ្លើងបណ្ដាលកើតជាគ្រោះអគ្គិភ័យតែម្ដង។
ក្នុងកិច្ចអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឆ្លូង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត និងប្រជាពលរដ្ឋចូលរួមពន្លត់ប្រហែល ១៥០នាក់ ដោយប្រើប្រាស់ធុងបាញ់ថ្នាំប្រហែល ១០០ ធុង ដោយដាក់ទឹកជួយ បាញ់ពន្លត់ធ្វើឲ្យរលត់មិនរាលដាលទៅកន្លែងផ្សេងទៀត៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ