Connect with us

សន្តិសុខសង្គម

ក្មេងទំនើង៣នាក់ដែលដេញកាប់គ្នានៅតាកែវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បាន​ហើយ ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹក​នាំ​សហការ​បង្ក្រាប​ករណី​កាប់​ប្រហារ​នៅស្រុកបាទី ខេត្តតាកែវ ស្រាវជ្រាវចាប់ខ្លួនក្មេងទំនើង៣នាក់ ខណៈ​បក្ខពួកផ្សេងទៀត​បន្ដស្រាវជ្រាវ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព ប្រើ​កាំបិត​កាប់​លើ​ជនរងគ្រោះ ចំនួន៣នាក់ ២នាក់រងរបួសស្រាលនឹងធ្ងន់ធ្ងរ១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែល​ហេតុការណ៍​នេះ កើតឡើងនៅវេលាម៉ោង២និង៥៦នាទី​អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលា នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

នគរបាល​បានឱ្យដឹងថា ក្រោយមានហេតុការណ៍កើតឡើង ដោយ​អនុវត្ត​តាមបទបញ្ជារបស់​ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​នាយក​ដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំ​សហការជាមួយស្នងការដ្ឋាន​នគរបាលខេត្តតាកែវ បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និងកន្លែង​លាក់​ខ្លួន ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១មាន ឈ្មោះ ដៀប សុភ័ក្រ្ត អាយុ១៧ឆ្នាំ រស់​នៅ​ភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,ទី២ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ និង ទី៣,ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។

ក្រោយ​ឃាត់​ខ្លួន ពួកគេបានសារភាពថា នៅ​ថ្ងៃ​កើតហេតុ ពួក​ខ្លួន និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿង ហើយ​បាន​យក​កាំបិត​កាប់​ទៅលើជនរងគ្រោះ​ពិត​ប្រាកដ​មែន​នៅចំណុចមុខរោងចក្រ CHC ភូមិ​ប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ( ឈ្មោះទី ឈ្មោះហេង និងឈ្មោះខ្លែត) គឺ​ជា​អ្នកកាន់កាំបិតចូលទៅកាប់លើជនរងគ្រោះ។

ជនសង្ស័យទាំង៣នាក់ នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ បានប្រគល់​ឱ្យស្នងការ​ដ្ឋាននគរបាលខេត្តតាកែវ បន្ត​នីតិវិធី និង​បន្ត​ស្វែង​រក​ចាប់​ខ្លួន​បក្ខពួក​ដែល​សេសសល់​បន្ត៕

ដោយ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម