Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេ មានសភាពហើមស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើល

បានផុស

នៅ

បុរស​ម្នាក់ ដើរ​មក​អង្គុយ​លេង​នៅ​មាត់​ទន្លេ​ចេះ​តែ​មាន​ក្លិនស្អុយ បាន​ដើរ​តាម​រកមើល ក៏​ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្ដែត​ក្នុង​ទឹក មាន​សភាព​ហើម​ស្អុយ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង ៥៥ នាទី​យប់ ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២៤ ក្រោយ​សាល​មហោស្រព​ចតុមុខ ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​មក​អង្គុយ​លេង​នៅ​មាត់ទន្លេ ស្រាប់តែ​ភាយ​ក្លិនស្អុយ​មក គាត់​ក៏​ឆ្ងល់ បាន​ដើរ​តាម​រកមើល​ក្លិន​នោះ ក៏​ឃើញ​ដូចជា​ស្រមោល​អណ្ដែត​ក្នុង​ទឹក។ ភ្លាមៗ នោះ គាត់​បាន​ដើរ​តាម​មើល​រហូតដល់​ខាង​ក្រោយ​សាល​មហោស្រព​ចតុមុខ ក៏​ឃើញ​ថា​ជា​សព​មនុស្ស​អណ្ដែត​តាម​ទឹក​រហូត​មក​ជាប់​នឹង​ច្រាំង​ទន្លេ។ ភ្លាមៗ គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២៤ មាន​បុរស​ម្នាក់ វ័យ​ប្រហែល​ជាង ២០ ឆ្នាំ បាន​ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក Zoomer X ពាក់​ស្លាក​លេខ ភ្នំពេញ 1HF-3776 មក​ឡើង​លើ​ស្ពាន​ជ្រោយចង្វា រួច​បាន​លោតទឹក​បញ្ចប់​ជីវិត​របស់​ខ្លួន ដោយ​បន្សល់ទុក​ម៉ូតូ​ចោល​លើ​ស្ពាន។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ពិនិត្យ​សាកសព និង​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ​ឲ្យ​មក​ទទួល​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម