សន្តិសុខសង្គម
ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក
ស្ត្រីជាអ្នកលក់ភេសជ្ជៈ កាហ្វេ និងទឹកសុទ្ធតាមរទេះម៉ូតូម្នាក់ ត្រូវជនមិនស្គាល់មុខវាយសម្លាប់ នឹងបំពង់ទីបដែក រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៣០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្តុបផ្លូវលេខ២០០៤ កែងផ្លូវណតប្រីដ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះនៅពុំត្រូវទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។

តាមប្រភពព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ព្រឹក គេឃើញស្ត្រីរងគ្រោះជិះរ៉ឺម៉កម៉ូតូដឹកភេសជ្ជៈរបស់ខ្លួនមកឈប់នៅមុខការដ្ឋានសាងសង់ធនាគារ ABA ដែលស្ថិតនៅចំណុចកើតហេតុ ខណៈពេលកំពុងរៀបចំកន្លែង លក់ដូរ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយបំពង់ទីបមកធ្វើសកម្មភាពវាយទៅលើស្ត្រីរូបនោះជាច្រើនបំពង់ទីបណ្ដាឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់ដំណើររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ការវាយសម្លាប់លើស្ត្រីរងគ្រោះនេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយ។

តាមប្រភពព័ត៌មានមួយទៀតបន្ថែមឲ្យដឹងថា ជាទូទៅស្ត្រីរងគ្រោះតែងតែធ្វើដំណើរទៅលក់ដូរនៅចំណុចកើតហេតុខាងលើ។ នៅព្រឹកថ្ងៃកើតហេតុមិនដឹងថាគាត់មានទំនាស់ឬមានបញ្ហាអ្វីនោះទេ ស្រាប់តែត្រូវបានជនដៃដល់មកវាយសម្លាប់តែម្ដង រួចគេចខ្លួនបាត់។ សពស្ត្រីរងគ្រោះត្រូវបានក្រុមមន្ត្រីជំនាញដឹកយកមកតម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខដើម្បីពិនិត្យកោសល្យវិច្ច័យបន្ត៕
អត្ថបទ៖ សំណាង


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល