Connect with us

សន្តិសុខសង្គម

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រីនគរបាលធម្មតា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីប្រកាស ការដកហូតមុខតំណែងពីលោកវរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ អធិការនគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគេរបាលខេត្តកែប ដោយមូលហេតុល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

ការសម្រេចដកហូតមុខតំណែងលោកអធិការ ស៊ូ ចាយ ធ្វើឡើងក្រោយមានបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធការប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋ។ លោកអធិការ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនទៀត លើការប្រើតួនាទីភារកិច្ចផ្ទុយនឹងច្បាប់វិន័យរបស់កងកម្លាំងនគរបាលជាតិ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម