Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ដង្កោ ណែនាំពលរដ្ឋនៅផ្លូវ៥០​ម៉ែត្រ ទុកដាក់បោវច្រកអេតចាយឲ្យបានត្រឹមត្រូវចៀសវាងរំលោភចិញ្ចើមផ្លូវ

បានផុស

នៅ

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក លត់ ឃីម ចៅសង្កាត់រងទី១ តំណាងលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះល្បាត និងរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ដើម្បីបរិស្ថាន អនាម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ​ អាជ្ញាធរបានណែនាំអប់រំឲ្យម្ចាស់ទីតាំងអេតចាយមួយចំនួននៅភូមិបាគូ​ ដែលរស់នៅតំបន់នេះត្រូវទុកដាក់សម្ភារៈ​ ក៏ដូចជាបាវច្រកអេតចាយឲ្យបានត្រឹមត្រូវ​ រក្សាចិញ្ចេីមផ្លូវ​ ចៀសវាងរំលោភយកចំណីផ្លូវមកប្រកបអាជីវកម្មផ្ទាល់ខ្លួន ងាយបង្កគ្រោះថ្នាក់ចរាចរណ៍​ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់​ បរិស្ថាន​ គ្មានសោភ័ណភាព​។

បើតាមអាជ្ញាធរ ការចុះអប់រំណែនាំដល់ពលរដ្ឋនេះ​ មានពលរដ្ឋមួយចំនួនធំបានសហការយ៉ាងល្អ​ យល់ដឹងអំពីសណ្តាប់​ធ្នាប់​ក្នុងការទុកដាក់សម្ភារៈ​ ហេីយពលរដ្ឋមួយចំនួនតូចក៏មិនទាន់យល់ច្បាស់​ អាជ្ញាធរក៏បានអប់រំណែនាំបន្ថែមទៀត។

ជាមួយគ្នានឹងការចុះណែនាំនេះ អាជ្ញាធរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សា​ បរិស្ថាន​ សណ្តាប់ធ្នាប់​ ដេីម្បីសោភ័ណភាពទីក្រុងស្អាត​ និងសូមអរគុណដល់ពលរដ្ឋដែលបានសហការក្នុងការរៀបចំសណ្តាប់ធ្នាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម