សន្តិសុខសង្គម
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
ជនដៃដល់ដែលវាយសម្លាប់ស្ត្រីអ្នកលក់ភេសជ្ជៈ កាហ្វេ និងទឹកសុទ្ធ តាមរទេះម៉ូតូនៅចំណុចស្តុប២០០៤ បានទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ បន្ទាប់ពីសម្លាប់ស្ត្រីរងគ្រោះរួច។ ជនដៃដល់បានបន្សល់ទុករូបថតរៀបអាពាហ៍ពិពាហ៍ ទូរស័ព្ទ និងបណ្ដាំចុងក្រោយ។ នេះបើតាមការអះអាងរបស់នគរបាលខណ្ឌសែនសុខបន្ទាប់ពីមានការស្រាវជ្រាវ និងមើលតាមកាមេរ៉ាសុវត្ថិភាព។

នគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា បុរសដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ គឺជាជនដៃដល់ដែលវាយសម្លាប់ស្ត្រីជាអ្នកលក់ភេសជ្ជៈនៅចំណុចស្តុប ២០០៤ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

នគរបាលបន្ថែមថា ជនដៃដល់បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៍ក្រហម មួយគ្រឿងបានធ្វើសកម្មភាពវាយសម្លាប់ទៅលើស្ត្រីរងគ្រោះ រួចក៏ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ និងរូបថត៣សន្លឹក និងមានសំណេរព្រមទាំងទូរស័ព្ទ១គ្រឿង។ ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់ឈ្មោះ នាង ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៥និង៥៣នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ត្រីរងគ្រោះជាអ្នកលក់ភេសជ្ជៈ និងទឹកសុទ្ធម្នាក់ត្រូវបានឃាត ក មិនស្គាល់មុខវាយសម្លាប់ រួចជិះម៉ូតូគេចខ្លួនបាត់ ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉កមកឈប់រៀបចំលក់ដូរអោយកម្មករនៅមុខការដ្ឋានសំណង់ចំណុចកើតហេតុ។

ក្រោយធ្វើសកម្មភាពវាយសម្លាប់ស្ត្រីរងគ្រោះរួច ជនដៃដល់បានគេចខ្លួនទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជោយចង្វារនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វារ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបន្សល់ទុកម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១BK-៤៦០១ រូបថតរៀបអាពាហ៍ពិពាហ៍ ទូរស័ព្ទ និងបណ្ដាំចុងក្រោយ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី