Connect with us

សន្តិសុខសង្គម

យុវជន ២ នាក់ ត្រូវក្មេងទំនើង ១ ក្រុម ដេញវាយ តែជិះម៉ូតូចូលហាងខារ៉ាអូខេទាន់

បានផុស

នៅ

ក្មេង​ទំនើង ១ ក្រុម មាន​គ្នា​ប្រមាណ​ជាង ១០ នាក់ បាន​ដេញ​វាយ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​មាន​គ្នា ២ នាក់ បណ្ដាល​ឲ្យ​ភ័យ ជិះ​ម៉ូតូ​បើក​ចូល​ហាង​ខារ៉ាអូខេ​ឲ្យ​គេ​ជួយ កុំ​អី​មិន​ដឹង​ជា​យ៉ាងណា។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២០០៤ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1KT-9309 ដោយ​មុន​ពេល​កើតហេតុ​ជិះ​ម៉ូតូ​មកពី​ម្ដុំ​ផ្សារ​ដើមថ្កូវ​ទៅ​ផ្ទះ​​ម្តុំ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ លុះ​ធ្វើដំណើរ​ដល់​ផ្លូវ ២០០៤ នៅ​ម្តុំ​ខាង​កើត​ស្តុប​វត្ត​អង្គ​តា​មិញ ស្រាប់តែ​ក្មេង​ទំនើង ១ ក្រុម មាន​គ្នា​ប្រហែល​ជាង ១០ នាក់ ប្រដាប់​ដោយ​ខ្សែក្រវាត់ និង​កាំបិត បាន​មក​ដេញ​វាយ​ពួកគាត់​ត្រូវ ១ ខ្សែក្រវាត់។ បន្ទាប់មក ជនរងគ្រោះ​ភ័យ ក៏​នាំគ្នា​ជិះ​ម៉ូតូ​ចូល​ក្នុង​ហាង​ខារ៉ាអូខេ​ម្តុំ​ស្តុប​វត្ត​អង្គ​តា​មិញ នៅ​ផ្លូវ ២០០៤ ឲ្យ​គេ​ជួយ ធ្វើ​ឲ្យ​នារី​ខារ៉ាអូខេ​ផ្អើល​ពេញ​ហាង។ ក្រោយមក ក្រុម​ក្មេង​ទំនើង​បង្កហេតុ​ខាង​លើ មិន​ហ៊ាន​ចូល បាន​តែ​ស្រែក​មុខ​ហាង​ខារ៉ាអូខេ​ឲ្យ​ជនរងគ្រោះ​ចេញ​មក​ក្រៅ តែ​ជនរងគ្រោះ​មិន​ព្រម​ចេញ ហើយ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​បាត់​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយ​សន្ទុះ​ក្រោយ​មក ទើប​ពួកគាត់​នាំគ្នា​ចេញពី​ក្នុង​ហាង​ខារ៉ាអូខេ ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នោះ​ឡើយ ហើយ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ​បាត់​ទៅ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍១០ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម