Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

បានផុស

នៅ

បន្ទាប់ពីបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅពេលយប់ញឹកពាប់នៅចំណុចជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ មន្ត្រីជំនាញការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានជួសជុលកែសម្រួលដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងនាព្រឹកថ្ងៃទី២៥ធ្នូ នេះថា ការជួសជុលកែសម្រួលជម្រាលនៅចំណុចស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ នៅលើផ្លូវសម្ដេចជាសុីម នេះ ក្រុមមន្ត្រីជំនាញបានធ្វើការអ៊ុតកៅស៊ូប្រវែង២០ម៉ែត្រ ខាងកើត និងខាងលិច ផ្លូវ ២០ម៉ែត្រ ហើយក៏បានបន្ថែមនូវចំណាំងផ្លាតនៅបង្កាន់ដៃស្ពាន ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាលរដ្ឋ និងមិនបង្កគ្រោះថ្នាក់តទៅទៀត។

ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខ លោក ធាម ច័ន្ទសេរីវុឌ្ឍ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់មធ្យោបាយទាំងអស់ មេត្តាយោគយល់​ និងអធ្យាស្រ័យ​ ចំពោះការរំខានដោយការដ្ឋាន​ និងសូមបង្កេីនការប្រុងប្រយ័ត្នពេលបេីកបរ ដោយការរដ្ឋានដំណើរការរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥និង២៦នេះ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៧ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៨ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម