សន្តិសុខសង្គម
កូនឈើទាលជាង១៤០ដើម ត្រូវបានដាំនៅសួនច្បារមាត់បឹងតាកែវ ដើម្បីលម្អសោភ័ណភាព
រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក សុឹម ឡាប៉ាំង នាយខណ្ឌរដ្ឋបាលព្រៃឈើ រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមដាំកូនឈើទាល នៅសួនច្បារមាត់បឹងតាកែវ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសដាំកូនឈើនេះដែរ លោក វុី សំណាង អភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងខេត្កតាកែវ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា ត្រូវចេះស្រឡាញ់ និងអភិរក្សធនធានធម្មជាតិព្រៃឈើ សម្រាប់មនុស្សជាតិគ្រប់ជំនាន់។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្រ្តីតំណាងឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចូលរួមដាំកូនឈើឱ្យបានបន្ថែមទៀត ដើម្បីបង្កើតបរិស្ថានបៃតងក្នុងក្រុងដូនកែវ សម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត។

ដោយឡែកបើតាមការបញ្ជាក់ពីលោក ស៊ឹម ឡាប៉ាំង នាយខណ្ឌរដ្ឋបាលព្រៃតាកែវ បានឱ្យដឹងថា កន្លងមកមន្រ្តីជំនាញនាយខណ្ឌរដ្ឋបាលព្រៃឈើ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន តែងតែចុះដាំដុះកូនឈើ ជាច្រើនប្រភេទនៅតាមដងផ្លូវ និងសួនច្បារមួយចំនួនក្នុងក្រុងដូនកែវ ដើម្បីជួយកែលម្អសោភ័ណភាពទីក្រុងឱ្យក្លាយជាទីក្រុងមានពណ៌បៃតង ប៉ុន្តែដើមឈើ គឺមានសារៈប្រយោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុល ដែលកើតចេញពីយានយន្តតនានា ដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?