សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅចំពោះអ្នកយកចិញ្ចើមផ្លូវលក់ដូរ នៅតំបន់ផ្សារនាគមាស តាមផ្លូវលេខ ២៣១
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការរដ្ឋបាល និងកំណត់ព្រំឲ្យលក់ដូរ នៅកំណាត់ផ្លូវលេខ ២៣១ ផ្សារនាគមាស កែងនឹងផ្លូវ ២៣០ ដោយមិនអនុញ្ញាតឲ្យយកទ្រូងផ្លូវ ផ្ទេរទំនិញ បង្កការកកស្ទះទៀតឡើយ។

កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ រដ្ឋបាលខណ្ឌទួលគោក លោក ស៊ឹម សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការ រៀបចំសណ្ដាប់ធ្នាប់ និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ ២៣១ ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះ រថយន្តដែលយកផ្លូវសាធារណៈជាកន្លែងផ្ទេរទំនិញ និងក្រុមអាជីវករតាំងលក់បន្លែ ផ្លែឈើ លើផ្លូវ បង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ មិនអាចឆ្លងកាត់បាន។

លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បញ្ជាក់ថា កំណាត់ផ្លូវលេខ ២៣១ ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) អាជ្ញាធរបានណែនាំ និងជូនដំណឹងជាច្រើនលើកច្រើនសាមកហើយ តែក្រុមអាជីវករទាំងនោះហាក់មិនចូលរួមសហការសោះ។ ពេលនេះ អាជ្ញាធរបានចុះលើកយកសម្ភារៈកល់តាំងលក់ មិនអនុញ្ញាតឲ្យបន្តយកផ្លូវតាំងលក់បែបនេះទៀតទេ។

លោកអភិបាលរង បន្តទៀតថា ចំពោះរថយន្តដឹកទំនិញដែលនៅតែបន្តមកចតនៅលើផ្លូវ ២៣១ ដែលជាកន្លែងអាជ្ញាធរហាមឃាត់ ពេលដែលចត កម្លាំងសមត្ថកិច្ចនឹងចុះមកយករថយន្តទៅរក្សាទុកនៅសាលាខណ្ឌជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយបន្តពេលក្រោយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ មកនេះ អាជ្ញាធរខណ្ឌទួលគោក បានចុះអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករលក់ដូរលើកំណាត់ផ្លូវលេខ ២៣០ ដោយអនុវត្តបានល្អប្រសើរ អាចធ្វើចរាចរណ៍ងាយស្រួលជាង ដោយអាជ្ញាធរអនុញ្ញាតឲ្យក្រុមអាជីវករលក់ពេលយប់បណ្ដោះអាសន្ននៅចិញ្ចើមផ្លូវ តែត្រូវរក្សាសណ្ដាប់ធ្នាប់ ហើយព្រឹកឡើង នៅវេលាម៉ោង ៦ ព្រឹក ត្រូវតែរើចេញឲ្យអស់ បរិស្ថានអនាម័យ ត្រូវតែស្អាត៕
អត្ថបទ ៖ ម៉េង






-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក