Connect with us

សន្តិសុខសង្គម

បារីគេចពន្ធជាង ៦ ម៉ឺនកញ្ចប់ លួចឆ្លងពីកម្ពុជាចូលទឹកដីថៃ

បានផុស

នៅ

បារីចំនួន ២៥ យីហោ ដែលសរុបជាង ៦ ម៉ឺនកញ្ចប់ ដោយបានលួចឆ្លងដែនតាមច្រករបៀងចេញពីទឹកដីខេត្តបាត់ដំបង ចូលទៅក្នុងទឹកដីថៃ ដើម្បីគេចពីការបង់ពន្ធ ដែលមានឈ្មួញធំម្នាក់ប្រចាំនៅស្រុកសំពៅលូន តែងតែប្រកបមុខរបស់នេះ ឥឡូវត្រូវភាគីថៃចាប់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ក្រាបបទល្មើសគេចពន្ធនេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវពីច័ន្ទបុរី ទៅកាន់ខេត្តស្រះកែវ ដែលធ្វើឡើងដោយយោធាវីរៈការពារព្រំដែនគោក លេខ១៣ សហការជាមួយកម្លាំងអធិការតម្រួតស្រុកវុាំងសុំប៊ូន និងកម្លាំងជំនាញខេត្តស្រះកែវ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍រួចមក។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចផ្លូវបែកជាបួន ក្នុងឃុំវុាំងម៉ៃ ស្រុកវ៉ាំងសុំប៊ូន ខេត្តស្រះកែវ ដោយនៅពេលនោះដែរ រថយន្តដែលជាមុខសញ្ញាបានបង្ហាញខ្លួន គឺម៉ាក toyota ពណ៌ស ពាក់ស្លាកលេខ ២២៤០ នៅពេលដែលឃើញបែបនេះកម្លាំងសមត្ថកិច្ចថៃ បានធ្វើការបញ្ជាឱ្យរថយន្តនោះឈប់ដើម្បីត្រួតពិនិត្យ។

ដោយនៅក្នុងរថយន្តមានមនុស្សពីរនាក់ ដែលពួកគេសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តច័ន្ទបុរី ចំណែកទ្រុងខាងក្រោយរថយន្តគឺគេបានផ្ទុកទំនិញយ៉ាងខ្ពស់ដែលគ្របដណ្ដប់ដោយតង់ក្រណាត់ពណ៌ខ្មៅ ក្នុងគោលបំណងបិទបាំងពីភ្នែកសមត្ថកិច្ច។ លុះនៅពេលសមត្ថកិច្ចចម្រុះបើកតង់ក្រណាត់នោះចេញ គឺសុទ្ធសឹងជាបារីទាំងអស់ហើយគ្មានឯកសារបង់ពន្ធ ឬឯកសារអនុញ្ញាតឱ្យនាំចូលនូវទំនិញប្រភេទនេះនោះឡើយ ។

ក្រោយពេលត្រួតពិនិត្យ គឺសង្កេតឃើញថា មានបារីសរុបចំនួន ២៥ យីហោ ដែលសរុបមានចំនួន ៦.៥២៤ សុង ស្មើនឹង ៦៥.២៤០ កញ្ចប់ បើគិតជាទឹកប្រាក់មានចំនួន ៤៥ លានបាត ។ អ្នកបើកបររថយន្តរូបនេះបានសារភាពថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះ ដោយទំនិញនេះចេញពីកម្ពុជាត្រង់ចំណុចច្រករបៀង ជំនរជាយដែន ស្ថិតនៅខាងក្រោយផ្សារគីឡូ ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា កន្លងមកគឺភាគីថៃបានចាប់ទំនិញគេចពន្ធដែលមានដូចជា ស្រា បារី ជាច្រើនលើកច្រើនសាររួចមកហើយ ដែលទំនិញទាំងនេះត្រូវបានគេជួលឱ្យកម្មករ លីសែងឆ្លងអូរតាមច្រករបៀងខាងលើ ដើម្បីយកទៅប្រគល់ឱ្យភាគីថៃ ដែលគេចាំដឹកនៅលើទឹកដីថៃ ហើយបើតាមប្រភពមួយបានបង្ហើបឱ្យដឹងថា ថៅកែធំដែលនៅក្នុងស្រុកសំពៅលូនគឺមានឈ្មោះឡុង ។ បើទោះបីជាមានការបង្ក្រាបជាញឹកញាប់ពីភាគីថៃយ៉ាងណាក៏ដោយក៏ទំនិញនេះនៅតែបន្តចេញជាហូរហែដែលទំនងជាមានការត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចដែលឈរជើងនៅច្រកនេះ ដូច្នេះហើយទើបទំនិញអាចចេញបានរហូត។

ហើយច្រករបៀងមួយនេះ គឺស្ថិតក្នុងដែនគ្រប់គ្រងរបស់សមត្ថកិច្ចចំនួន ៣ គឺ ១.នគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ដែលគ្រប់គ្រងដោយលោក ម៉ុង សុី  ២.កងអនុសេនាធំគាំទ្រ វរៈ ៥៣៣ ដែលគ្រប់គ្រងដោយលោក ម៉ែន ម៉ូលី និង ៣.យោធាកងអនុសេនាធំទី ១ វរៈសេនាតូចលេខ ១ គ្រប់គ្រងដោយលោក ខ្ចៅ សម្បត្តិ  ៕ អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម