សន្តិសុខសង្គម
នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់
កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលបានបទបញ្ជាពី លោក ម៉ម វុទ្ធី អធិការខណ្ឌ បានចុះល្បាត ពួនស្នាក់ តាមភូមិសាស្ត្រស្មុគស្មាញនានា រាល់សកម្មភាពក្មេងទំនើងដែលតែងតែអុកឡុក បង្កអសន្តិសុខ ស្រាប់តែប្រទះឃើញយុវជន ១ ក្រុម មានគ្នា ៥ នាក់ អង្គុយប្រមូលផ្ដុំគ្នា សមត្ថកិច្ចចូលទៅឆែក ក៏ឃើញមានដាវ ១ ដើម រួចឃាត់ខ្លួនយុវជនទាំងនោះយកទៅសួរនាំ។

ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងសាន់ស្កាយ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងរួមមាន ៖ ដាវ ១ ដើម , ម៉ូតូម៉ាកហុងឌ្រីមសង់ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-0854 , ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2811 និងម៉ូតូម៉ាក YAMAHA .MX KING ពាក់ស្លាកលេខ ភ្នំពេញ 1LB-1396។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពី លោក ម៉ម វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាឲ្យកម្លាំងតាមប៉ុស្តិ៍នីមួយៗ សហការគ្នា ដើម្បីចុះល្បាតតាមភូមិសាស្ត្រនានា នៅក្នុងរាជធានីភ្នំពេញ និងចូលរួមទប់ស្កាត់រាល់ក្មេងទំនើងដែលតែងបង្កឲ្យមានភាពរញ៉េរញ៉ៃ និងបង្កឲ្យមានការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិ ខណៈពេលសមត្ថកិច្ចល្បាតមកដល់ចំណុចក្នុងភូមិព្រៃព្រីងខាងជើង ស្រាប់តែប្រទះឃើញមានយុវជន ១ ក្រុម បានមកអង្គុយប្រមូលផ្ដុំគ្នា ក្រោយមកសមត្ថកិច្ចធ្វើការសួរនាំ រួចឆែកឆេរប្រទះឃើញដាវ ១ ដើម ជាប់នៅលើខ្លួនរបស់យុវជនទាំងនោះ។

បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនវាយខ្នោះដៃឡើងលើរថយន្ត បញ្ជូនទៅសួរនាំនៅផ្នែកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី