Connect with us

សន្តិសុខសង្គម

នគរបាលបង្ហាញមុខក្រុមក្មេងទំនើង ៩ នាក់ និងមុខសញ្ញាឆក់-ប្លន់ ៣ នាក់

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ២០២៤ ម្សិលមិញ បាន​បង្ហាញ​មុខ​ជនសង្ស័យ​ចំនួន ១២ នាក់ ​(​ស្រី ៣ នាក់​) ក្នុង​នោះ​មាន ៩ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​បង្ក​របួស​ស្នាម និង ៣ នាក់ ពាក់ព័ន្ធ​ករណី​ឆក់ និង​កាប់​ប្លន់​យក​ម៉ូតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧ មករា ​,​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ត​បន្ទាប់​សរុប​ចំនួន ១២ នាក់ ​(​ស្រី ៣ នាក់​) ពាក់ព័ន្ធ​បទល្មើស​ចំនួន ០៧ ករណី ដោយ​ក្នុង​នោះ មាន​ករណី​ឆក់​យក​ទូរស័ព្ទ​ដៃ​ចំនួន ៤ ករណី មាន ៦ លើក និង​កាប់​ប្លន់​យក​ម៉ូតូ ១ ករណី ១ លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ នាក់។ ចំណែក ២ ករណី​ទៀត គឺ​ ករណី​ក្មេង​ទំនើង យក​ជើង​ធាក់​ផ្ដួល​ម៉ូតូ និង​វាយ​បង្ក​របួស​ស្នាម ឃាត់ខ្លួន​បាន​ចំនួន ៩ នាក់​(​ស្រី ៣ នាក់​)។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ២៣ និង ៣០ នាទី ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្លូវជាតិ​លេខ ២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ក្រុម​ក្មេង​ទំនើង ១ ក្រុម បាន​ជិះ​ម៉ូតូ បង្ក​ហិង្សា​ដោយ​ចេតនា ជិះ​ទៅ​ធាក់​ម៉ូតូ​អ្នក​ធ្វើ​ដំណើរ រួច​ទៅ​វាយ​ស្ត្រី​ម្នាក់ រង​របួស ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​សុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ ជាពិសេស​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ។

ដោយឡែក​ជនសង្ស័យ ៣ នាក់ ផ្សេងទៀត​នោះ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ៤ ករណី​ផ្សេងគ្នា ដោយ​នៅ​ក្នុង​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០២៤ ធ្វើ​សកម្មភាព​ចំនួន ៣ លើក​ផ្ទួនៗ និង​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២៣ ពាក់​ផ្លាក​លេខ​ភ្នំពេញ ១KC-៩៧៤៤) ប្រព្រឹត្ត​នៅ​ចំណុច​ចុង​ស្ពាន​ព្រែក​សំរោង ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៣ និង ១៥ នាទី ថ្ងៃ​ទី ៣ ខែ​ធ្នូ ឆ្នាំ ២០២៤។

នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា នគរបាល​ការិយាល័យ​ជំនាញ កំពុង​ស្រាវជ្រាវ​បន្ត​យក​បក្ខពួក​សេសសល់​បន្ត​ទៀត។ ចំពោះ​មុខសញ្ញា​សេសសល់ និង​រត់​គេច​ខ្លួន ដែល​ធ្វើ​សកម្មភាព​ហិង្សា​ដោយ​ចេតនា ក្មេង​ទំនើង សមត្ថកិច្ច​នឹង​តាម​បង្ក្រាប​ឲ្យ​ដល់​ឫសគល់ ដោយ​មិន​យោគយល់​នោះ​ឡើយ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម