សន្តិសុខសង្គម
ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា
ជនសង្ស័យករណីបង្កហិង្សាដោយចេតនា៤នាក់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ចាប់ឃាត់ខ្លួន ក្រោយធ្វេីសកម្មភាពវាយតបលេីជនរងគ្រោះ៣នាក់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣និង៣០នាទី នៅចំណុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

តាមរបាយការណ៍ប៉ូលិសក្រុងដូនកែវបង្ហាញថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះដូចជា៖ ១.ឈ្មោះ ពក ភិនិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពុទ្ធិសាំ ឃុំស្រង៉ែ ស្រុកទ្រាំង។ ២.ឈ្មោះ ផុន រិទ្ធីសំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃឈេីទាល ឃុំស្រង៉ែ ស្រុកទ្រាំង។ ៣.ឈ្មោះ វន សុភាវង់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង។ ទី៤ឈ្មោះ ស្រី ចាន់រិទ្ធ ភេទប្រុស អាយុ២០ ទីលំនៅបណ្តោះអាសន្នភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់មានខ្លះកាន់ជំពាមកៅស៊ូ ខ្លះកាន់ខ្សែក្រវាត់ បានធ្វេីសកម្មភាពវាយតប់លេីជនរងគ្រោះ៣នាក់បណ្តាលឱ្យរងរបួស។
បន្ទាប់ពីកេីតហេតុម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៩ធ្នូ ជនរងគ្រោះឈ្មោះ ប៉ិច សុវណ្ណវីផាត់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ក្រោយទទួលពាក្យបណ្តឹង និងមានបទបញ្ជាពីលោក ម៉ែន លី ស្នងការនគរបាលខេត្ត ដោយសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ ទេីបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់យកមកសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលេីត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ និងបន្តបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ