សន្តិសុខសង្គម
ស្នងការរាជធានីបង្ហាញមុខជនសង្ស័យ២៥នាក់ពាក់ព័ន្ធករណីឃាតកម្ម ក្មេងទំនើង និងចោរកម្ម
កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន ២៥នាក់មកពីតាមបណ្ដាខណ្ឌនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកបង្ហាញមុខជាសាធារណៈពាក់ព័ន្ធករណីឃាតកម្ម លួច ឆក់ ប្លន់ និងក្មេងទំនើងមុនពេលបញ្ជូនបន្តទៅអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាកថា ក្រុមជនសង្ស័យទាំង២៥នាក់នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលតាមបណ្ដាខណ្ឌនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពរួចដូចជា ករណីឃាតកម្ម១ករណី ឃាត់ខ្លួន២នាក់ (ប្រើដុំថ្មគប់មនុស្សបណ្តាលឲ្យស្លាប់), ករណីលួច៩ករណី ឃាត់ខ្លួន៩នាក់ (លួចម៉ូតូ៣ករណី លួចសម្ភារៈ និងទ្រព្យសម្បត្តិ ៥ករណី), ករណីហិង្សាដោយចេតនា៣ករណី ឃាត់ខ្លួន៩នាក់ និងធ្វើឲ្យខូចខាតដោយចេតនា (កាប់យកស្លាកលេខម៉ូតូ) ១ករណី ឃាត់ខ្លួន៦នាក់ (ក្រុមក្មេងទំនើង)។

ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជុំវិញការបង្ក្រាបទប់ស្កាត់ក្មេងទំនើងនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងបានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងបំផុត។ អ្នកនាំពាក្យបន្ថែមថា ក្នុងឆ្នាំ២០២៥នេះ លោកស្នងការក៏បានដាក់ចេញនូវវិធានការដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងដូចជា ១.អនុវត្តវិធានការផ្សព្វផ្សាយដល់អាណាព្យាបាល និងតាមសាលារៀន, ២.អនុវត្តនូវជំនាញចុះរដ្ឋបាលតាមមូលដ្ឋាន និងកំណត់មុខសញ្ញា ៣ ប្រើវិធានការច្បាប់ បន្តស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់តែម្តង៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល