Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីនឹងប្រើវិធានការក្តៅជាងមុនក្នុងឆ្នាំ២០២៥ ដើម្បីបង្ក្រាបក្រុមក្មេងទំនើងឲ្យដល់​ឬសគល់

បានផុស

នៅ

ដើម្បីឆ្លើយតបតាមបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំលើបញ្ហាក្រុមក្មេងទំនើងដែលបង្កអុកឡុកក្នុងសង្គម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើវិធានការក្ដៅជាងមុនបន្ថែមទៀតក្នុងឆ្នាំថ្មី២០២៥នេះ ដើម្បីបង្ក្រាបឲ្យដល់ឫគល់លើក្រុមទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការរាជធានីភ្នំពេញបញ្ជាក់ថា ក្រុមក្មេងទំនើងដែលនៅតែបន្តប្រព្រឹត្តិសកម្មភាពបង្កហិង្សាទៀតនោះ សមត្ថកិច្ចនឹងបង្ក្រាបឱ្យអស់ ពោលគឺងើបមួយវៃមួយ មិនឲ្យក្រុមទាំងនេះបង្កភាពអសន្តិសុខក្នុងសង្គម ប៉ះពាល់ដល់ពលរដ្ឋទៀតឡើយ។ ដោយឡែកមុខសញ្ញាក្មេងទំនើងដែលនៅសេសសល់ ក៏មិនឱ្យរួចខ្លួនសូម្បីម្នាក់ដែរ ទោះរត់គេចទៅដល់ទីណាខេត្តណា ក៏សមត្ថកិច្ចពន្លាតដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការឈានទៅតាមចាប់ខ្លួនក្រុមទាំងនោះឱ្យដល់ឫសគល់។

លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា លោកបានដាក់បទបញ្ជាឲ្យស្នងការរងជំនាញពាក់ព័ន្ធសហការបន្តជាមួយអធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍រដ្ឋបាលទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអប់រំដល់ភូមិឋានប្រជាពលរដ្ឋ ជាពិសេសតំបន់ស្មុគស្មាញឲ្យប្រជាពលរដ្ឋយល់ដឹងពីបញ្ហាក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបញ្ហាគ្រឿងញៀនជាដើម ជាពិសេសគឺនៅក្នុងសាលារៀនដើម្បីឲ្យលោកគ្រូអ្នកគ្រូបានសហការជាមួយមន្ត្រីមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹក និងដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែមឲ្យកាន់តែខ្លាំងជាងមុន លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើកាត់បន្ថយពន្ធលើរថយន្តនាំចូលមួយចំនួន

ព័ត៌មានជាតិ១៨ នាទីutes មុន

ប.ស.ស ប្រកាសឱ្យសមាជិកបង្កើនការប្រុងប្រយ័ត្នការឆបោករបស់ក្រុមជនអនាមិក ចៀសវាងខាតបង់ប្រាក់ ឬ ទ្រព្យសម្បត្តិផ្សេងៗ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ាប្រកាស​​​​ផ្អាក​ប្រយុទ្ធ​១ខែ តែរក្សាសិទ្ធិ​​ការពារខ្លួន​

សេដ្ឋកិច្ច២១ នាទីutes មុន

អ្នកនាំពាក្យ៖ កម្ពុជាមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៥ ម៉ឺនតោន

ព័ត៌មានជាតិ២៤ នាទីutes មុន

ជនដើមភាគតិចខេត្តរតនគិរី កាប់ព្រៃចម្ការដុតនៅរដូវក្តៅ ដើម្បីដាំដំណាំចិញ្ចឹមជីវិត

Sokha Hotels

ព័ត៌មានពេញនិយម