សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌ លំអិតពីសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់បង្កដោយឧក្រិដ្ឋជនជនជាតិវៀតណាមនៅក្រុងបាវិត
ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវដកហូតវត្ថុតាងមួយចំនួនជាបន្តបន្ទាប់ និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមសរុបចំនួន១២នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំង និងជំរិតទារប្រាក់។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី២មករា នេះថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម បានទៅដកប្រាក់នៅទីតាំងប្តូរប្រាក់មួយកន្លែងក្នុងក្រុងបាវិតចំនួន១ម៉ឺនដុល្លារអាមេរិក។ របាយការណ៍បន្ថែមថា មុនពេលជនសង្ស័យមកដកប្រាក់ គឺជនសង្ស័យ និងបក្ខពួក៣នាក់ទៀត បានចូលទៅកាស៊ីណូយីហោ ហ្គោតឡាក់ ដែលមានទីតាំងទល់មុខកន្លែងដកប្រាក់។ បន្ទាប់ពីដកប្រាក់រួច ជនសង្ស័យទាំង៤នាក់ បានឡើងជិះរថយន្ត១គ្រឿង ម៉ាកLEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8559។

ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ កម្លាំញជំនាញបានស្រាវជ្រាវរកឃើញរថយន្តម៉ាកស្ដារិចពណ៍ស ពាកស្លាកលេខ2BV-8092 ដែលក្រុមជនសង្ស័យចាប់ជនរងគ្រោះយកទៅបង្ខាំង ជំរិតទារប្រាក់ និងបានដកយករថយន្តនោះនៅចំណុចកាស៊ីណូថៃថេន វេលាម៉ោង៤និង១០នាទីល្ងាច និងខ្នោះដៃ១គូ ច្រវ៉ាក់២ខ្សែ ស្កុតរុំ២ដុំ ញញួរ១ ស្រោមដៃ១ថង់ ខ្សែរឹតចងមួយចំនួន។

បន្ទាប់ពីបើកការស្រាវជ្រាវ កម្លាំងជំនាញបានអញ្ជើញម្ចាស់រថយន្តឈ្មោះ អាត កន យកមកសាកសួរនៅអធិការដ្ឋានក្រុងបារិតបានបំភ្លឺថា ខ្លួនបានជួលរថយន្តខាងលើឲ្យទៅឈ្មោះ BUIHUY QUYEN ភេទប្រុស ជនជាតិវៀតណាម កាន់លិខិតឆ្លងដៃលេខC6837837 កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃ ៦៥០ដុល្លារអាមេរិក (ប្រាំមួយរយហាសិបដុល្លារអាមេរិក) ក្នុងមួយខែយកទៅប្រើប្រាស់បន្ត។

តាមរយៈកាមេរ៉ាសុវតិ្ថភាពពីកាស៊ីណូ ថៃថេន នៅថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២និង២៩នាទីរំលងអធ្រាត្រ បានឃើញរថយន្តខាងលើ យកមកចតទុកក្នុងបរិវេនកាស៊ីណូ ហើយអ្នកបើកបររថយន្តនោះ បានដើរចេញហើយគេចខ្លួនបាត់។ ចំពោះរថយន្តស្តារិច និងសម្ភារៈខាងលើបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ