សន្តិសុខសង្គម
បុរសដែលប្រើហិង្សាលើឪពុកម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់នៅខេត្តកំពង់ធំ ត្រូវបានឃាត់ខ្លួន
បុរសម្នាក់ដែលមានមុរបរជាតន្ត្រីក ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅស្នងការខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើអំពើរហិង្សាលើឪពុកម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

ជនដៃដល់ក្នុងករណីហិង្សាលើឪពុកម្ដាយខ្លួនឯងនេះមានឈ្មោះ រ៉េត រាត្រី អាយុ២៧ឆ្នាំ មានមុខរបរជាអ្នកលេងភ្លេង។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ សេង សរឿន អាយុ៥៩ឆ្នាំ ត្រូវរបួសចំផ្ទៃមុខលើចិញ្ចើមឆ្វេង និងក្រោមភ្នែកឆ្វេង ខណៈម្ដាយឈ្មោះ ពេជ សោភា អាយុ៥៨ឆ្នាំ រងរបួសក្បាល និងដាក់ដៃទាំងពីរ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ថា ជនបង្កបានប្រើប្រាស់អំពើរហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើឪពុកម្ដាយ នៅពេលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង តែមិនមានសារធាតុញៀននៅក្នុងខ្លួននោះទេ។ លោកស្នងការអះអាងថា ដើមចមដែលនាំឲ្យបុរសរូបនេះប្រើប្រាស់ហិង្សាលើឪពុកម្ដាយ ដោយសារនៅថ្ងៃកើតហេតុរូបគេស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយពេលនោះម្ដាយស្ដីបន្ទោសរឿងមកពីផឹកស៊ីស្រវឹង ទើបខឹងតមាត់ជាមួយម្ដាយ។ ពេលនោះឪពុកបានជេរស្ដីបន្ថែម និងវាយមួយដៃ ទើបធ្វើឲ្យជនបង្កវាយឪពុកចំមុខបណ្ដាលឲ្យដួល ហើយម្ដាយស្ទុះទៅជួយ ក៏ត្រូវជនបង្កវាយម្ដាយបន្ថែមទៀតបណ្ដាលឲ្យបាក់ដៃទាំងពីរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្ដរាគមន៍ និងចាប់ខ្លួនជនបង្កភ្លាមៗបញ្ជូនទៅធ្វើការសួរនាំ ដោយឡែកជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកស្នងការខេត្តសង្កត់ធ្ងន់ថា ក្នុងករណីនេះ សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ធំ ដោយគ្មានការលើកលែងឡើយ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយមានស្ថានទម្ងន់ទោស។
សូមបញ្ជាក់ថា ករណីហិង្សាលើឪពុកម្ដាយខ្លួនឯងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ