Connect with us

សន្តិសុខសង្គម

យុវជនម្នាក់ ជិះម៉ូតូឡើងលើស្ពានជ្រោយចង្វារ រួចលោតទឹកសម្លាប់ខ្លួន

បានផុស

នៅ

យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ជ្រោយចង្វារ រួច​ផ្ដួល​ម៉ូតូ​ចោល ហើយ​លោត​ទឹក​សម្លាប់​ខ្លួន​បាន​សម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៤ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​មិត្តភាព​កម្ពុជា-ជប៉ុន សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ ១២៥ ពណ៌​ខ្មៅ ពុំ​មាន​ស្លាក​លេខ​នោះ​ទេ ដោយ​ធ្វើដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ មិត្តភាព​កម្ពុជា-ជប៉ុន ទិសដៅ​ពី​លិច​ទៅ​កើត។ លុះ​មក​ដល់​ចំណុច​កើតហេតុ យុវជន​ខាងលើ បាន​ផ្ដួល​ម៉ូតូ​ខ្លួន​ចោល រួច​ដោះ​មួក​ការពារ​ចេញ ហើយ​ឡើង​បង្កាន់ដៃស្ពាន ធ្វើ​សកម្មភាព​លោតទឹក​សម្លាប់​ខ្លួន​តែម្ដង។

ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​នៅ​សល់​តែ​ម៉ូតូ ១ គ្រឿង មួក​ការពារ និង​ស្បែកជើង ១ គូ តែប៉ុណ្ណោះ ចំណែក​មនុស្ស​បាន​លិច​ទៅ​ក្នុង​ទឹកទន្លេ​បាត់​រក​មិន​ឃើញ​នោះ​ទេ។ ចំណែក​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ឌ​របស់​បុរស​ដែល​លោតទឹក​មាន​ឈ្មោះ ប៉ក់ ណិត អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​មោងឬស្សី ខេត្ត​បាត់ដំបង។ ចំពោះ​មូលហេតុ នៃ​ការ​លោត​នេះ មិន​ទាន់​មាន​អ្នកដឹង​នោះ​ទេ។

ក្រោយពេល​កើតហេតុ ពលរដ្ឋ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឡើង​មក​ស្ពាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ និង​សម្ភារៈ​ផ្សេងៗ ទៀត ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៦ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម