សន្តិសុខសង្គម
ឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ ក្រោយដឹកនារីម្នាក់ចេញពីផ្ទះទៅចូលរួមខួបកំណើតមិត្តភ័ក្ដិ ដោយមិនប្រាប់សាច់ញាតិ
បុរសម្នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិរបស់នារីជាមិត្តភ័ក្ដិប្ដឹងកម្លាំងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីជិះម៉ូតូទៅដឹកចេញពីផ្ទះទៅចូលរួមពិធីខួបកំណើតមិត្តភ័ក្ដិដោយមិនប្រាប់ឲ្យអ្នកផ្ទះដឹង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅផ្ទះជួលមួយកន្លែង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីក្រុមគ្រួសារនារីខាងលើបានអោយដឹងថា នៅមុនពេលកេីតហេតុវេលាម៉ោង៩និង០០យប់ថ្ងៃទី៧ខែមករា ឆ្នាំ២០២៥ ដោយឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឌុបប្អូនស្រីរបស់ខ្លួនចេញពីផ្ទះទៅបាត់អស់ជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ។ ដោយមានការសង្ស័យខ្លាចចាញ់បោកការលួងលោមខាងប្រុសយកទៅធ្វើបាប ក៏ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍ស្វែង។ ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទំនាក់ទំនងតាមទូរស័ព្ទ និងឆែកតាម Location ក៏ឃើញបាត់នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។

ប្រភពបន្តថា បន្ទាប់ពីឆែកឃើញទីតាំងរួចក៏ស្នើសុំអោយម្ចាស់ផ្ទះជួលចូលរួមសហការ ហើយក៏ឃើញប្អូនស្រីរបស់ខ្លួនកំពុងតែនៅក្នុងបន្ទប់ជួបជុំគ្នាជាមួយមិត្តភ័ក្ដិ មានប្រុសស្រី។

តាមការឆ្លើយបំភ្លឺពីនារីរូបនោះបានឆ្លើយបញ្ជាក់ថា មូលហេតុដែលខ្លួនចាកចេញពីផ្ទះមិនបានប្រាប់ឲ្យបងប្អូនដឹង ដោយសារមិត្តភ័ក្ដិស្រីដែលស្គាល់គ្នាគេហៅមកចូលរួមខួបកំណើត ហើយគំរាមថា បេីមិនបានមកចូលរួមកម្មវិធីនេះទេនឹងមានរឿងថ្ងៃក្រោយជាក់ជាមិនខាន ព្រោះដូច្នេះហើយទើបនាងចាកចេញដោយមិនបានប្រាប់។ តាមការបញ្ជាក់ពីបុរសអ្នកទៅដឹក ក៏ដូចជានារីរូបនោះបានឆ្លើយបដិសេធថា ពួកគេមិនបានធ្វើអ្វីខុសពីសីលធម៌នោះឡើយ ហើយក៏មិនមែនជាសង្សារនឹងគ្នាដែរ គឺជាមិត្តភ័ក្ដិរាប់អានគ្នាប៉ុណ្ណោះ។

បន្ទាប់ពីរកឃើញហើយ សមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលទៅដឹកនារីខាងលើយកទៅសួរនាំបំភ្លឺនៅប៉ុស្តិ៍នគរបាលកាកាបទី១ ដេីម្បីបន្តនីតិវីធី៕
អត្ថបទ៖ សំណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ