សន្តិសុខសង្គម
ឆ្នាំ២០២៤ ខេត្តក្រចេះមានគ្រោះអគ្គិភ័យ ៣០ ករណី ខូចខាតទ្រព្យសម្បត្តិជាង ១៦ ម៉ឺនដុល្លារ
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឲ្យកម្ពុជាថ្មីដឹងថា នៅក្នុងឆ្នាំ២០២៤ ខេត្តក្រចេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៣០ លើក បើប្រៀបនឹងឆ្នាំ២០២៣ កើនឡើងចំនួន ០១លើក បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ ភេទប្រុស ជាជនពិការ។


គ្រោះអគ្គិភ័យដែលកើតឡើងក្នុងឆ្នាំ ២០២៤ ក្នុងនោះ៖ ក្រុងក្រចេះ មានចំនួន ០២លើក, ស្រុកចិត្របុរី ចំនួន ០៥លើក, នៅស្រុកឆ្លូង ចំនួន ០៤លើក, ស្រុកព្រែកប្រសព្វ ចំនួន ០៣លើក, ស្រុកសំបូរ ចំនួន ០៥លើក, ស្រុកស្នួល ចំនួន ០៦លើក និងស្រុកអូរគ្រៀងសែនជ័យ ចំនួន ០៥លើក និងបណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ ភេទប្រុស ជាជនពិការ។
ករណីអគ្គិភ័យនេះ បានឆាបឆេះផ្ទះអស់ចំនួន ២៩ ខ្នង, សាឡុំ ០១ ខ្នង, ឡដុតធ្យូងអនាម័យ ០១ ឡ, ធ្យូងអនាម័យ ៣,៥០០ គីឡូក្រាម, ឆេះចំការអំពៅ ២៥០ហិចតា, ឆេះរថយន្ត ០៤គ្រឿង, ម៉ូតូ ០៣គ្រឿង, កង់ ០១គ្រឿង, និងបានឆេះសម្ភារអស់ជាច្រេីនទៀត ដោយគិតជាទឹកប្រាក់សរុបប្រមាណជា ១៦៩,៨០០ដុល្លារ (ដប់ប្រាំមួយម៉ឺន ប្រាំបួនពាន់ ប្រាំបីរយដុល្លារ)។
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ