សន្តិសុខសង្គម
ឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្តិ៍ ក្រោយផឹកស៊ីក្នុងហាងវាយគ្នាឯង
បុរស ០៣ នាក់ បបួលគ្នាចូលផឹកស៊ីក្នុងហាង ០១ កន្លែង លុះពេលផឹកស្រវឹងរៀងៗ ខ្លួន ស្រាប់តែទាស់ពាក្យសម្ដីគ្នាឯង បង្កជាហិង្សាយកចានគប់គ្នា បណ្ដាលឲ្យបែកក្បាល ០២ នាក់។ ចំណែកម្នាក់ទៀត និយាយគ្នាមិនស្ដាប់ បម្រុងតដៃជាមួយសមត្ថកិច្ច ក៏ត្រូវបានវាយខ្នោះបញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចហាងផឹកស៊ី យីហោ Comford (ខមហ្វត) ទល់មុខវិទ្យាល័យទួលស្វាយព្រៃ ស្ថិត ក្នុងសង្កាត់ទួលស្វាយព្រៃទី ០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ០៣ នាក់ នាំគ្នាចូលហាង០១ កន្លែង យីហោ ខមហ្វត លុះពេលផឹកស៊ីជាមួយគ្នាបានបន្តិច ស្រាប់តែទាស់សម្ដីគ្នា ដោយបុរសម្នាក់ យកចាន និងកែវ គប់ទៅលើបុរស ០២ នាក់ទៀត ជាមិត្តភ័ក្ដិ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន។ ភ្លាមៗ ក៏មានសមត្ថកិច្ចបានចុះមកដល់ រួចធ្វើការនិយាយសម្របសម្រួលទៅកាន់បុរសទាំង ០៣ នាក់។ ស្របពេលនោះ បុរសជាអ្នកបង្កហិង្សា បែរជាបម្រុងតដៃជាមួយសមត្ថកិច្ច ក៏ត្រូវវាយខ្នោះតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់បុរសខាងលើយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី ០១ ដើម្បីសាកសួរ និងបន្តនីតិវិធី៕
អត្ថបទ ៖ រដ្ឋា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី