Connect with us

សន្តិសុខសង្គម

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

បានផុស

នៅ

ដើមស្វាយកែវល្មៀតប្រមាណ ១៥.០០០ ដើម ត្រូវបានភ្លើងឆេះរោលរាលបណ្ដាលឲ្យខូចខាតគ្មានសល់ បន្ទាប់ពីមានភ្លើងឆេះព្រៃឆេះរៀលចូលមកដល់ចម្ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទីថ្ងៃត្រង់ នៅចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ករណីភ្លើងឆេះព្រៃរាលចូលចម្ការស្វាយនេះ គឺបណ្តាលឲ្យខូចខាតដើមស្វាយលើផ្ទៃដីទំហំ ៣៥ហិកតា របស់ម្ចាស់ឈ្មោះ ង៉ូវ មួយហៀង ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅ នៅរាជធានីភ្នំពេញ។

ភ្លាមៗនោះ ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចជាច្រើនស្រុកបានសហការចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ ក្នុងនោះមានរថយន្តរបស់អធិការដ្ឋានស្រុកបាណន់ ១គ្រឿង រថយន្តអធិការដ្ឋានស្រុកសំទ្បូត ១គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុករតនមណ្ឌល ១គ្រឿង និងរថយន្តស្នងការខេត្តចំនួន ២គ្រឿង សរុបចំនួន ៥គ្រឿង បានចេញប្រតិបត្តិការ និងទប់ស្កាត់មិនឲ្យរាលដាលបន្ត។

បើតាមការចុះពិនិត្យ និងសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា បញ្ហានេះគឺបានកើតឡើងដោយសារភ្លើងឆេះព្រៃរាលដាលចូលដល់ចម្ការ និងបណ្ដាលឲ្យខូចខាតដើមស្វាយចំនួនប្រមាណ ១៥.០០០ ដើម ដែលករណីនេះដែរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម