Connect with us

សន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូម្នាក់ នៅខណ្ឌសែនសុខ

បានផុស

នៅ

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ លោក​ឧត្ដមសេនីយ៍​ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្ដមសេនីយ៍​ត្រី វុទ្ធី វង្ស​វិបុល អនុ​ប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​លួច​សកម្ម​នៅ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នា​យប់​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ ​២០២៥ ត្រង់​ចំណុច ផ្លូវជាតិ​លេខ ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរង​ការិយាល័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឆប ចំ​រ៉ុង ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឫស្សី ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។

ជនសង្ស័យ​រូបនេះ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ដែល​បាន​ប្រព្រឹត្ត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​កំពុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍១០ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម