Connect with us

សន្តិសុខសង្គម

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

បានផុស

នៅ

សព​បុរស​ម្នាក់ ត្រូវ​បាន​លោក​មេភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ជាប់​ខ្លោងទ្វារ​វត្ត​ទួល​សុភា​ឃួន រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្ដែង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទី​ព្រឹក ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា ២ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​បុរស​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ​ទេ ដោយ​មាន​អាយុ​ប្រហែល​ជាង ៣០ ឆ្នាំ សម្បុរ​ខ្មៅ ស្លៀក​ខោ​ខោវប៊យ​ពណ៌ទឹកប៊ិច​ជើង​វែង ពាក់​អាវដៃវែង​ពណ៌​ស​ឆ្នូត​ខ្មៅ។

យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​មុខ​ខ្លោងទ្វារ​វត្ត​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០២៥ មាន​រថយន្ត ១ គ្រឿង ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ និង​ម៉ាក បាន​ដឹក​បុរស​ខាង​លើ​នេះ​មក​ទុកចោល ខណៈ​រូប​គាត់​នៅ​មាន​ដង្ហើម និង​នៅ​កម្រើក​ដៃជើង​បាន​នៅឡើយ។

លុះ​ព្រឹក​ឡើង​ទើប​លោក​មេភូមិ​ដើរ​បោស​សំរាម​នៅ​វត្ត ក៏​ប្រទះឃើញ​បុរស​ខាង​លើ​នេះ​ដេក​ស្លាប់​ខាង​ក្រោយ​រូប​តោ​ថ្ម មុខ​ខ្លោងទ្វារ​វត្ត បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ចុះ​មក​ធ្វើការ​ហ៊ុមព័ទ្ធ​នៅ​ទីតាំង​កើត​ហេតុ​ខាងលើ និង​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ជំនាញ​ការិយាល័យ​កោសល្យវិច័យ និង​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ​សព៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ វិនាទី មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា៦ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ៩ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២២ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៥ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម