Connect with us

ចរាចរណ៍

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បើកបរ​ក្នុងស្ថានភាពស្រវឹង រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ កំពុងដឹកប្រពន្ធកូនជិះដើរលេងពេលល្ងាចបណ្ដាល​ឱ្យ​ជនរងគ្រោះ៣នាក់ស្លាប់​ឪពុក​កូន ចំណែក​ម្ដាយ​រង​របួសធ្ងន់​ដាច់​ជើងម្ខាង អ្នកបេីកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​បេីកបររថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1023 ធើ្វដំណើរ​ក្នុង​ល្បឿនលឿន​ពី​ទិសដៅ​ពីត្បូងទៅជើង ខណៈ​មក​ដល់ចំណុចកើតហេតុ​បាន​រេចង្កូត​ទៅ​បុក​ជា​មួយម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1II-2330 គ្រឿង​ជិះ​បញ្ច្រាស​ទិស​គ្នា​ដែល​កំពុង​ដឹកកូនជិះដើរលេងពេលល្ងាច បណ្ដាលឱ្យជនរងគ្រោះជិះម៉ូតូមួយគ្រួសារប៉ើងជាច្រើនម៉ែត្រ។ ចំណែក​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ភ្លាមៗ​អ្នក​ធើ្វ​ដំណើរ​ឆ្លង​កាត់​បានទាក់ទង​ហៅរថយន្តសង្រ្គោះបន្ទាន់មក​ជួយ​ជន​រងគ្រោះ តែ​ជាអកុសល​ឪពុក​បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កូនប្រុសស្រី២នាក់ទៀតបានស្លាប់​ពេលទៅដល់មន្ទីរពេទ្យ នឹងម្ដាយរងរបួសធ្ងន់ដាច់ជើងម្ខាងកំពុងសង្រ្គោះបន្ទាន់។

ក្រោយ​កេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយនគរបាលជំនាញចរាចរ​ចុះ​វាស់វែង​អូស​យក​រថយន្តនិងម៉ូតូរួមជាមួយ​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​កាន់ការិយាល័យ​ចរាចរផ្លូវគោក​នៃ​ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធីច្បាប់ ចំណែក​អ្នករងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ នាទីutes មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ឆ្នាំ​២០២៤ កម្ពុជានាំចេញអង្ករចំនួនជាង៦៥ម៉ឺនតោន រកចំណូលបានជិត៥រយលានដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម១១ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ១២ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម