សន្តិសុខសង្គម
ខេត្តកំពង់ធំ ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាសភាពទាំងអស់ក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់ App NoDrug
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងបែបនេះនៅក្នុងឱកាសលោកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ នៅលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ។

សន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីលោក វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីដោយមានការអញ្ជើញចូលរួមពីគ្រប់សមាសភាពពីក្រុមការងារថ្នាក់ជាតិ និងមូលដ្ឋាន និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ធំ សរុប៣០០នាក់។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយបង្កើតបានជាចលនាគាំទ្រពីគ្រប់សមាសភាពក្នុងសង្គមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកបដោយមនសិការជាតិ និងទទួលខុសត្រូវខ្ពស់តាមរយ:ការរៀបចំចងក្រងជនបង្គោលតាមទីតាំងងាយរងគ្រោះ ណែនាំឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្រុមហ៊ុនសហគ្រាស និងអាជីវកម្មបម្រើសេវាកំសាន្តនានាត្រូវរាយកាណ៍មកសមត្ថកិច្ចករណីមានការសង្ស័យ គ្រប់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំយន្តការទប់ស្កាត់ បង្ក្រាប ជាពិសេសបានអនុវត្តនូវវិធានការច្បាប់ឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ផ្សព្វផ្សាយឱ្យមានការចូលរួមផ្តល់ព័ត៌មានពីអាណាព្យាបាល និងប្រជាពលរដ្ឋតាមមូលដ្ឋាននូវមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យទៅទទួលសេវាព្យាបាលនៅតាមមណ្ឌលព្យាបាល ឬមន្ទីរពេទ្យ។ល។

លោក នួន ផារ័ត្ន បន្តថា អង្គសន្និបាតបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ជួយជំរុញ និងលើកទឹកចិត្តដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាញយក និងប្រើប្រាស់ App No Drug ឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាជាមួយសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមថា អង្គគ្រសន្និបាតក៏បានសំណូមពរដល់គ្រប់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានធ្វើសម្រង់មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ស្វែងរក ឬសគល់មុខសញ្ញាជួញដូរ ផ្សព្វផ្សាយណែនាំទៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនតាមដានសកម្មភាពសិស្សានុសិស្សករណីមានការសង្ស័យត្រូវរាយការណ៍ដល់សមត្ថកិច្ចដើម្បីធ្វើតេស្តរកសារធាតុញៀន គ្រឹះស្ថានសិក្សាសាធារណៈ និងវិស័យឯកជនត្រូវរៀបចំឱ្យមានជនបង្គោលដើម្បីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងគ្រឹះស្ថានរបស់ខ្លួនចំពោះសិស្សគេចសាលាចាប់ពី៣-៥ ថ្ងៃឡើងទៅត្រូវធ្វើតេស្តទឹកនោម បង្កើតជាមណ្ឌលស្តារនីតិសម្បទា លើកទឹកចិត្តដល់អ្នកដែលបានផ្តល់ព័ត៌មានមកសមត្ថកិច្ច និងការគាំទ្រពីថ្នាក់ដឹកនាំនូវមធ្យោបាយ សម្ភារៈ និងថវិកាដល់សមត្ថកិច្ចអនុវត្តច្បាប់៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ