សន្តិសុខសង្គម
ស្ត្រីម្នាក់ ជួយលក់ឡេ បន្លំលួចលុយម្ដងបន្តិចៗ រហូតបានជាង១ម៉ឺនដុល្លារ ត្រូវម្ចាស់លុយប្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជួយទិញឡេ រហូតបានស្គាល់គ្នាក្លាយជាមិត្តសំឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើតជាមួយអ្នកលក់ ក៏មានគំនិតលក់កាហ្វេនៅមុខតូបលក់ឥវ៉ាន់ឡេ ដើម្បីឆ្លៀតឱកាសបន្លំលួចលុយក្នុងថតតុម្ដងបន្តិចៗ រហូតបានដល់ជាង១ម៉ឺនដុល្លារ។
យោងតាមពាក្យបណ្ដឹងរបស់ស្រីម្ចាស់លុយ ឈ្មោះ នឿន វន្នី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា “ខ្លួនបានស្គាល់គ្នាជា ឈ្មោះ ឡម ចិន្ដា អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ព្រោះឈ្មោះ ឡម ចិន្ដា ជាអ្នកលក់ផលិតឡេលាបខ្លួនតាមអនឡាញ ដែលខ្លួនបានទិញឡេពីឈ្មោះ ឡម ចិន្ដារហូតបានស្គាល់គ្នាក្លាយជាមិត្តសំឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត ហើយចេញ ចូលផ្ទះរបសគេតាមចិត្តហើយបានដើរលេងកម្សាន្តជាមួយជាញឹកញាប់ ។ ខ្លួនបានផ្ញើកាបូបលុយជាមួយឈ្មោះ ឡម ចិន្ដា នៅពេលខ្លួនចូលបន្ទប់ទឹក ស្រាប់តែក្នុងកាបូបបាត់លុយម្តង៥.០០០បាត ទៅ៦.០០០បាត តែខ្លួនមិនចាប់អារម្មណ៍ គ្រាន់តែមានការសង្ស័យ រហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០២៤ ឈ្មោះ ឡម ចិន្ដា មកសុំលក់កាហ្វេនៅមុខតូបលក់ឥវ៉ាន់របស់ខ្លួន ព្រមទាំងសន្យាជួយលក់ឥវ៉ាន់ឱ្យដោយមិនគិតថ្លៃឈ្នួល បន្ទាប់មកក៏សម្រេចចិត្តឱ្យលក់ជាមួយដោយគិតថា ជាអ្នករាប់អានគ្នាផង លុះដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្លួនបានយកប្រាក់ចំនួន១.០០០ដុល្លារ និងប្រាក់ថៃ១០០០បាត មកដាក់ក្នុងថតតុគិតលុយនៅក្នុងតូបលក់ឥវ៉ាន់ដើម្បីទុកសងគេ រហូតដល់វេលាម៉ោង៤រសៀល ខ្លួនក៏បានទៅបើកថតតុយកលុយនោះស្រាប់តែបាត់អស់ ហើយខ្លួនបានសួរទៅឈ្មោះ ឡម ចិន្ដា ពេលនោះគេឆ្លើយថាមិនដឹងដោយគ្មានផស្តុតាងក៏ហីទៅ។
ក្រោយមកទៀត ឈ្មោះ ឡម ចិន្ដា បានបបួលទៅលេងនៅក្រុងប៉ោយប៉ែត ពេលត្រឡប់មកវិញ មិនឃើញឈ្មោះ ឡម ចិន្ដា មកលក់កាហ្វេនៅមុខតូបទៀតទេ ដោយមានការសង្ស័យ បានឆែកមើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញឈ្មោះ ឡម ចិន្ដា ធ្វើសកម្មភាពលួចយកប្រាក់របស់ដែលទុកក្នុងថតតុនៅក្នុងផ្ទះជាប្រចាំ សរុបជាប្រាក់ដែលបាត់អស់ប្រហែល១ម៉ឺនដុល្លារ ទើបមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹង និងមានភស្ដុតាង រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពផង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើពាក្យស្នើសុំបើកការស៊ើបអង្កេតមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំនីតិវិធីបន្តទៅអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ បន្ទប់ពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ ០៨.អ.យ.ក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ របស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងបានធ្វើការកោះហៅឈ្មោះ ឡម ចិន្ដា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចូលមកឆ្លើយបំភ្លឺលើករណីខាងលើ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ តែឈ្មោះ ឡម ចិន្ដា បានឆ្លើយបដិសេធនូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តដូចមានក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ដើមបណ្ដឹងឈ្មោះ នឿន វន្នី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ទោះបីឈ្មោះ ឡម ចិន្ដា មិនទទួលស្គាល់លើភស្ដុតាងរូបថតកាមេរ៉ាសុវត្ថិភាពក៏ដោយ កម្លាំងជំនាញរបស់ខ្លួនបានកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតរបស់អយ្យកាអមសាលាដំបូងខេត្តបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
![](https://www.kampucheathmey.com/wp-content/uploads/2025/01/T-01-15-25-b-full-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច