សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ខណៈម្ចាស់កំពុងលង់លក់
ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលសង់ឡើងអំពីថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ក្នុងពេលរំលងអធ្រាត្រ ខណៈពេលម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេកស្ទើរគេចខ្លួនចេញមកក្រៅផ្ទះសឹងមិនទាន់។

ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រ ស្ថិតនៅក្នុងចំណុចក្រុមទី១២ ភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះឡើងបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ទំហំ ៧ គុណ៩ម៉ែត្រ សង់ពីឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងធ្វេីពីក្តារ របស់ម្ចាស់ឈ្មោះ ហៀង ហាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅកន្លែងកើតហេតុ។

លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ ប៉ុន្តែនៅពេលទៅដល់អណ្ដាតភ្លើងបានបំផ្លាញតួផ្ទះឈើនៅខាងលើស្ទើរទាំងស្រុងទៅហើយ ទើបកម្លាំងជំនាញបាញ់ទប់ស្កាត់ជាន់ខាងក្រោម និងបញ្ចៀសការរាលដាលទៅផ្ទះដទៃ។

ក្រោយពេលត្រួតពិនិត្យ និងសាកសួរម្ចាស់ផ្ទះទើបដឹងថា សម្ភារៈខូចខាតរួមមាន ឆេះផ្ទះ១ខ្នង ឆេះប្រាក់រៀល ចំនួន១,០០០,០០០រៀល (មួយលានរៀល និងសម្ភារៈផ្សេងៗមួយចំនួនទៀត ឆេះអស់ទាំងស្រុង)។ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ក្នុងផ្ទះបាយខាងក្រោយ រួចក៏ឆាបឆេះបន្តមកផ្ទះធំខាងមុខតែម្តង ដោយឡែកម្ចាស់ផ្ទះ និងមនុស្សនៅក្នុងផ្ទះបាននាំគ្នារត់ចេញទាំងកណ្ដាលអធ្រាត្រដោយមិនមានគ្រោះថ្នាក់ឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ