សន្តិសុខសង្គម
ករណីស្ត្រីម្នាក់បង្ហោះ TikTok ថា “ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល” នៅខណ្ឌពោធិ៍សែនជ័យគឺជារឿងចោទប្រកាន់នគរបាល
ភ្នំពេញ ៖ ជុំវិញករណីស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong បានបង្ហោះវីដេអូ ដែលមានខ្លឹមសារថា “ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល “នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់បានឃើញការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០២រូប មកសាកសួរបំភ្លឺជុំវិញការចោទប្រកាន់របស់ស្ត្រីខាងលើ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់ដឹកនាំ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក Scoopy និងកង់ បណ្តាលឱ្យមានរបួសស្រាលចំនួន០២នាក់ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ វាស់វែង និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយបានអញ្ជើញភាគីទាំងសងខាង ដើម្បីដោះស្រាយតាមនីតិវិធី។

នគរបាលបានឱ្យដឹងថា បន្ទាប់ពីសួរនាំរួច ភាគីទាំងសងខាងបានយល់សម្របសម្រួល ឯកភាព ដោយភាគីអ្នកតំណាងម្ចាស់ម៉ូតូយល់ព្រមសងសំណងចំនួន ៣០០.០០០រៀល (៣០ម៉ីនរៀល) ដល់ភាគីអ្នកជិះកង់ ចំណែកប្រាក់ចំនួន១៥ម៉ឺនរៀល ខាងភាគីអ្នកតំណាងម្ចាស់ម៉ូតូបានជួយឧបត្ថម្ភដល់មន្ត្រីផ្នែកជំនាញ ដោយស្ម័គ្រចិត្តដោយឃើញសមត្ថកិច្ចបានប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយបញ្ហាជូនគាត់។

ដោយសមត្ថកិច្ចមិនបានទាមទារថវិកាពីគាត់នោះទេ ចំណែក៥ម៉ឺនរៀលទៀត គឺថ្លៃឈ្នួលរ៉ឺម៉កឯកជនដឹកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ក្រោយដោះស្រាយបញ្ចប់រឿង សមត្ថកិច្ចប្រគល់ម៉ូតូឱ្យទៅអ្នកតំណាងម្ចាស់ម៉ូតូវិញផងដែរ។ ក្រោយមកក៏មានស្ត្រីម្នាក់ មានអាខោន Tiktok ឈ្មោះ Navin Kong ដែលជាសាច់ញាតិភាគីម៉ូតូ បានយកករណីនេះនិយាយបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ចដូចខាងលើ។
ជុំវិញការចោទប្រកាន់នេះ សមត្ថកិច្ចក៏បានធ្វើការទំនាក់ទំនងបុរសអ្នកតំណាងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺចំពោះស្រ្តីខាងលើបង្ហោះតាមបណ្តាញ Tiktok ចោទប្រកាន់មកលើនគរបាលខណ្ឌពោធិ៍សែនជ័យ តែអ្នកតំណាងម្ចាស់ម៉ូតូមិនព្រមចូលខ្លួនមកបំភ្លែនោះទេ ដោយលើកហេតុផលថារវល់ការងារមិនមានពេលជួប។

ដោយឡែកចំពោះស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong បានបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ច សមត្ថកិច្ចក៍បានទំនាក់ទំនងឲ្យចូលខ្លួនដើម្បីបំភ្លឺដោះស្រាយ តែសមត្ថកិច្ចបានទំនាក់ទំនងជាច្រើនដង ដោយស្ត្រីរូបនោះមិនបានសហការចូលមកបំភ្លឺនោះទេ។
ពាក់ព័ន្ធករណីនេះដែរ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការព្រមាន និងធ្វើកិច្ចសន្យាជាមួយមន្ត្រីផ្នែកជំនាញ កុំឱ្យប៉ះពាល់យកថវិកាពីប្រជាពលរដ្ឋ៕
ដោយ ៖ សំណង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ