Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ក្រាំងធ្នង់ គ្រោងបើកឲ្យដំណើរផ្លូវបេតុងមួយខ្សែទៀត ខណៈការអភិវឌ្ឍន៍ក្នុងសង្កាត់​ទាំងមូលសម្រេចបានប្រមាណ៦០ភារយ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ​ រួមជាមួយលោកចៅសង្កាត់ក្រាំងធ្នង់ លោកមេភូមិ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែដែលមានប្រវែង​ ៣០៧ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជេីងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានឲ្យដឹងថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង​ ៣០៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍខណ្ឌឆ្នាំ២០២៤​ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

ក្រុមការងារគណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ​ បានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាព។

លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ បានប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី១៧ ខែមករា នេះថា ផ្លូវមួយខ្សែនេះ​តភ្ជាប់ពីភូមិត្រពាំងជើងស្រុក ទៅភូមិត្រពាំងមាន ដែលបច្ចុប្បន្នសម្រេចបាន៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះ។ បន្ទាប់ពីបញ្ចប់គម្រោងនេះ អាជ្ញាធរនឹងផ្អាកចរាចរណ៍រយៈពេល២៨ថ្ងៃដើម្បីឱ្យគុណភាពសំណង់រឹងមាំល្អ ហើយអាចនឹងដាក់ឱ្យប្រើប្រាស់បាននៅចុងខែកុម្ភៈខាងមុខនេះ។

លោកចៅសង្កាត់បន្ថែមថា បច្ចុប្បន្នក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ទាំងមូល មានផ្លូវបេតុងសម្រេចបានប្រមាណ​៦០​ភាគរយ នៅ៤០ភាគរយប៉ុណ្តោះជាផ្លូវលំដី ក្នុងនោះប្រព័ន្ធលូមួយចំនួននៅមិនទាន់មានគ្រប់ផ្លូវនៅឡើយទេ ប៉ុន្តែគម្រោងដាក់លូនេះក៏មានក្នុងគម្រោង៣ឆ្នាំរំកិលរបស់រដ្ឋបាលសង្កាត់ក្រាំងធ្នង់ផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម