សន្តិសុខសង្គម
ឆក់ទូរស័ព្ទបានសម្រេច តែជាប់ ICloud ម្ចាស់ប្ដឹងប៉េអិម តាមទាន់ ទុកម៉ូតូរត់គេចបាត់
នារីម្នាក់ ជិះម៉ូតូមកទិញទឹកដោះគោឲ្យកូន ត្រូវជនសង្ស័យឆក់យកទូរស័ព្ទបានសម្រេច នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ៣ រួចជិះម៉ូតូគេចខ្លួនមកឈប់ទុកចោលមុខផ្ទះប្រជាពលរដ្ឋ ត្រូវបានជនរងគ្រោះឆែកតាមប្រព័ន្ធ ICLOUD តាមមកទាន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៣៥ នាទីយប់ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ចំណុចផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបញ្ជាក់ពីជនរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះជិះម៉ូតូមករកទិញទឹកដោះគោឲ្យកូន ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KK-1751 មកធ្វើសកម្មភាពឆក់យកទូរសព្ទពីនារីជនរងគ្រោះ ម៉ាក IPhon 12 ១ គ្រឿង ដែលជាប់ប្រព័ន្ធ ICLOUD បានសម្រេច។ បន្ទាប់មក ជនសង្ស័យរូបនោះ ក៏ជិះម៉ូតូរត់គេចខ្លួនពីសង្កាត់ចោមចៅ ៣ ទៅឈប់ម៉ូតូទុកចោលមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចំណុចផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ បន្តថា បន្ទាប់មកជនរងគ្រោះបានឆែកតាមប្រព័ន្ធ ICLOUD តាមមកបាត់នៅចំណុចខាងលើ ក៏ទាក់ទងទៅកម្លាំងអាវុធហត្ថខណ្ឌ ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរក។ ខណៈពេលនោះ កងកម្លាំងបានចុះមកព័ទ្ធជុំវិញទីតាំងខាងលើ តែជនសង្ស័យហាក់ដូចជាដឹងខ្លួនជាមុន ក៏ផ្លោះរត់គេចខ្លួនពីដំបូលផ្ទះមួយទៅផ្ទះមួយគេចខ្លួនបាត់ស្រមោលទៅ។
ក្រោយកើតហេតុ កម្លាំងអាវុធហត្ថ បានយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅផ្នែកជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដើម្បីកំណត់ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ