សន្តិសុខសង្គម
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានប្រជាពលរដ្ឋប្រទះឃើញក្រពើងាប់អណ្ដែតក្នុងស្ទឹងសង្កែជាច្រើនក្បាល ហើយសុទ្ធតែក្រពើធំៗ ដែលប្រជាពលរដ្ឋម្នាក់ៗមានការព្រួយបារម្ភព្រោះគិតថា ក្នុងស្ទឹងសង្កែមានសត្វក្រពើច្រើនក្បាលកំពុងរស់នៅ។

នៅវេលាម៉ោងប្រមាណជា៨ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដោយសារតែគេប្រទះឃើញមានសត្វក្រពើងាប់អណ្ដែតទឹកចំនួន៤ក្បាល នៅត្រើយខាងកើតស្ទឹង ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បើតាមការបញ្ជាក់ពីលោក ណាប់ ស៊ីថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានអោយដឹងថា ព័ត៌មាននេះ គឺលោកទទួលបានប្រហែលម៉ោង ៨និង៣០នាទីព្រឹកមិញ ប៉ុន្តែតាមភិនភាគរបស់សត្វក្រពើ គឺពុំមែនជាក្រពើដែលមានរស់នៅក្នុងទឹកស្ទឹងសង្កែនោះទេ គឺក្រពើនេះអាចងាប់ស្រាប់ហើយត្រូវបានគេយកមកបោះចោលក្នុងទឹកស្ទឹង ដែលឥឡូវនេះសមត្ថកិច្ចកំពុងពិនិត្យ និងអាចសុំគោលការណ៍ដើម្បីយកទៅកប់ចោល ហើយនៅប៉ែកខាងលើស្ទឹងគឺម្ដុំផ្សារប្រហុកក៏មានទីតាំងចិញ្ចឹមក្រពើជាច្រើនកន្លែងផងដែរ។

ដោយឡែកលោក មុិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់យ៉ាងខ្លីថា លោកទើបបានទទួលសេចក្តីរាយការណ៍ពីសមត្ថកិច្ចដោយសារថ្ងៃនេះ លោកមានធុរៈ និងបានច្បាប់ដោយមិនបានធ្វើការនោះឡើយ។ ប៉ុន្តែសម្រាប់លោក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ការងារនេះ គឺលោកទទួលបានព័ត៌មានមកថា គឺមានរទេះមួយបានដឹកសត្វក្រពើងាប់ទាំងនេះ យកមកចាក់ចោលក្នុងស្ទឹងសង្កែ ដែលពេលនេះលោកកំពុងចាត់កម្លាំងឲ្យចុះស្រាវជ្រាវរកអ្នកដែលដឹកខ្មោចក្រពើនេះឲ្យឃើញ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម