សន្តិសុខសង្គម
សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកដឹកសត្វក្រពើងាប់ជិត២០ក្បាលទៅបោះចោលក្នុងស្ទឹងសង្កែ
សពក្រពើចន្លោះពី ១៨ ទៅ ២០ក្បាល ត្រូវបានជនមិនស្គាល់មុខដឹកតាមរទេះយកមកទម្លាក់ចោលក្នុងទឹកស្ទឹងសង្កែ ធ្វើឲ្យបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងបែកខាងក្រោម ដែលបច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពុងដាក់បទបញ្ជាឲ្យសមត្ថកិច្ចតាមស្រាវជ្រាវរកមុខសញ្ញាទាំងនេះដើម្បីយកមកធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់។

តាមការបញ្ជាក់ពីលោក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានឲ្យដឹងថា ខ្មោចក្រពើទាំងនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតនៅក្នុងទឹកស្ទឹងសង្កែប្រហែលម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប្រមាណ ៤ក្បាលប៉ុណ្ណោះ ស្ថិតនៅចំណុចភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអធិការបានបន្តថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវទើបដឹងថា ខ្មោចក្រពើទាំងនេះពុំមែនរស់នៅក្នុងស្ទឹងសង្កែតាមធម្មជាតិនោះឡើយ គឺត្រូវបានជនមិនស្គាល់មុខដឹកតាមរទេះយកមកទម្លាក់ចោលក្នុងស្ទឹង ហើយលោកក៏ទទួលបានបទបញ្ជាក្នុងការធ្វើការស្រាវជ្រាវរកមុខសញ្ញាទាំងនោះដើម្បីមកអនុវត្តតាមផ្លូវច្បាប់ ព្រោះនៅតំបន់ខាងលើផ្សារប្រហុកមានទីតាំងចិញ្ចឹមក្រពើជាច្រើនកន្លែង ដោយមិនទាន់ដឹងថា តើទីតាំងណាមួយដែលប្រព្រឹត្តទង្វើបែបនេះ។

នៅល្ងាចថ្ងៃដដែលនោះដែរលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបានដាក់កម្លាំងឲ្យទៅកាប់រណ្ដៅ នៅមាត់ស្ទឹងសង្កែខាងមុខវត្ត ក្តាំងងា ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកពក ដើម្បីកប់ខ្មោចក្រពើទាំងនេះ ដោយនៅពេលនោះដែរកម្លាំងជំនាញបានរកឃើញខ្មោចក្រពើមានរហូតដល់ ៩ក្បាល ហើយមានសភាពហើមស្អុយទៅហើយ ដែលក្រពើទាំងនេះមានប្រវែងចាប់ពី ១,៥០ ដល់ ១,៧០ ម៉ែត្រ និងមិនអាចកំណត់ញីឬឈ្មោលបាននោះឡើយ។

នាយខណ្ឌរដ្ឋបាលជលផលបានបន្ថែមថា បើតាមការសាកសួរប្រជាពលរដ្ឋដែលរស់នៅជិតខាងត្រង់ចំណុចកើតហេតុខាងលើ គឺបានឲ្យដឹងថា កាលពីវេលាម៉ោង ៧ទៅម៉ោង៨យប់ ថ្ងៃទី១៧ ខែមករា មានជនមិនស្គាល់មុខមួយក្រុមបានដឹកក្រពើទាំងនេះតាមរទេះយកមកទម្លាក់ចោលក្នុងស្ទឹង ដែលមានចន្លោះពី១៨ ទៅ២០ក្បាល ប៉ុន្តែក្រពើមួយចំនួនបានអណ្ដែតទៅបែកខាងក្រោមអស់ទៅហើយ នៅសល់មួយចំនួនទៀតទើបតែហើមអណ្ដែតទឹកនៅថ្ងៃម្សិលមិញនេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

លោកក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាត្រូវណែនាំដល់ម្ចាស់កសិដ្ឋាន គឺត្រូវចេះកប់ចោល ឬដុតដោយមិនត្រូវយកមកបោះចោលពាសវាលពាសកាលតាមទីសាធារណៈ ឬក្នុងទឹកស្ទឹងសង្កែបែបនេះឡើយ ដែលបង្កឲ្យមានការភ័យខ្លាចដល់សំណាក់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី២០មករា លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានចេញបទបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើយ៉ាងណាស្រាវជ្រាវរកមុខសញ្ញាទាំងនោះយកមកធ្វើការអប់រំ និងពិន័យទៅតាមផ្លូវច្បាប់ដើម្បីជាគំរូទៅដល់ជនដទៃទៀត មិនឱ្យអនុវត្តបែបនេះមានជាលើកទីពីរទៀតនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១១ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៤ ម៉ោង ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៨ ម៉ោង ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត