សន្តិសុខសង្គម
សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ
ករណីឃាតកម្មគិតទុកជាមុនដែលឃាតកជាកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីឆ្នាំ២០២៣ បានទៅដល់ដៃតុលាការកំពូលហើយ នាដើមឆ្នាំ២០២៥នេះ បន្ទាប់ពីជនជាប់ចោទ និងម្តាយបានប្តឹងសារទុក្ខ។ ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនរងគ្រោះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់ភាពយុត្តិធម៌ដដែលដល់គ្រួសារខ្លួន ពោលគឺដូចកាលពីនៅសាលាដំបូង និងសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបង ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតលើកូនដើមជាឃាតក។

បើតាមកូនស្រីជនរងគ្រោះបានអោយដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា រឿងក្តីដែលកូនដើមឈ្មោះ វណ្ណាវី វជ្ជន: ហៅ ដែន សម្លាប់ឪពុកចុងឈ្មោះ ហៃ សុភ័ក្ត្រ ដែលបានចិញ្ចឹមតាំងពីតូច និងបានបញ្ជូនទៅរៀននៅប្រទេសអូស្ត្រាលីរហូតចេះដឹងមានសញ្ញាបត្រអនុបណ្ឌិត បែរជារមិលគុណ ហើយរៀបចំគម្រោង រួចសម្លាប់ឪពុកខ្លួនដោយចាក់៩កាំបិតពីក្រោយមិនអោយតដៃបាននោះ ជាឃាតកម្មដ៏សាហាវព្រៃផ្សៃ។ ហើយបើសិនជាជនជាប់ចោទ មិនត្រូវបានផ្ទន្ទាទោសដាក់ពន្ធនាគារមួយជីវិតទេ វាពិតជាបង្កការភ័យខ្លាចតាមគម្រាមកំហែងស្មារតី និងជីវិតខ្លួន និងក្រុមគ្រួសារទៀតជាមិនខាន។

ក្រុមគ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណសមត្ថកិច្ចនគរបាល ក៏ដូចជាសាលាដំបូង និងសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលបានចាប់ ហើយផ្តន្ទាទោសជនជាប់ចោទដាកពន្ធនាគារអស់មួយជីវិត និងអោយសំណងជំងឺចិត្ត៦០០លាន។
ទោះបីជាតុលាការទាំង២ថ្នាក់បានសម្រេចក្តីដូច្នេះក៏ដោយ ក៏រឿងមិនទាន់ចប់ឡើយ ដោយជនជាប់ចោទ និងម្តាយបានបន្តប្តឹងទៅតុលាការកំពូល។ ពួកគេនៅតែមិនទទូលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត និងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ។

គ្រួសារជនរងគ្រោះ សូមគោរពស្នើសុំលោក កើត រឹទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ជីវ កេង ប្រធានតុលាការកំពូល លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមតុលាការកំពូលមេត្តាទទួលពិនិត្យ និងចាត់ការសំណុំរឿងនេះ ដោយផ្តល់យុត្តិធម៌ដូចមុនដដែល។ ព្រោះកន្លងមកបើតាមលោក កើត រឹទ្ធិ ធ្លាប់មានប្រសាសន៍ថា ករណីឃាតកម្មដ៏សាហាវឃោរឃៅក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន ដែលប្រព្រឹត្តដោយឧក្រឹដ្ឋជន តុលាការមិនត្រឹមតែកាត់ទោសដាក់ពន្ធនាគារជាអតិបរមាប៉ុណ្ណោះទេ ប៉ុន្តែត្រូវសងជំងឺចិត្តដល់គ្រួសារនៃជនរងគ្រោះដែលបាត់បង់ជីវិតយ៉ាងច្រើនផងដែរ។
សូមរំលឹកថា ករណីឃាតកម្មកូនដើមសម្លាប់ឪពុកចុងនោះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន រួចបញ្ជូនទៅតុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៥៩០ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានោះសាលាដំបូងខេត្ត និងសាលាឧទ្ធរណ៍ក៏បានជំនំជម្រះជាបន្តបន្ទាប់ សម្រេចផ្តន្ទាទោសឈ្មោះ វណ្ណាវី វិជ្ជន: (វច្ឆណ:) ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំដាក់ពន្ធនាគារ “អស់មួយជីវិត” ពីបទ”ឃាតកម្មគិតទុកជាមុន” និងសងជំងឺចិត្តចំនួន៦០០លានរៀល។

ក្នុងនោះក៏សូមបញ្ជក់ថា បើតាមកាមរ៉ាសុវត្ថិភាពនៅមុនកើតហេតុ បានបង្ហាញអោយឃើញថា ជនជាប់ចោទបានប្រើអាវុធគម្រាមអាយុជីវិតជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុ ជនជាប់ចោទបានជិះម៉ូតូពីក្រុងបាត់ដំបង ទៅដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹក ដោយទុកម៉ូតូក្រៅរបង រួចបិទគុបភ្លើង ដើម្បីផ្តាច់ចរន្តអគ្គិសនី និងកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចាក់ដោយកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយជាច្រើនកន្លែង។ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់រួច ភ្លើងអគ្គិសនី និងកាមេរ៉ាសុវត្ថិភាពបានដំណើរការឡើងវិញ ក៏បានឃើញរូបភាពពីកន្លែងកើតហេតុដែលជនរងគ្រោះស្លាប់មានកៅអីដួល ស្លាកស្នាមឈាម។

ឆ្លើយតបនឹងបទចោទប្រកាន់នេះ ជនជាប់ចោទ វណ្ណាវី វជ្ជន: ហៅ ដែន និងម្តាយគឺអ្នកស្រី ថោង ណាវី នៅក្នុងសវនាការកន្លងមក បានលើកឡើងបដិសេធនឹងបទប្រព្រឹត្ត ដោយនិយាយថា នោះជាជម្លោះរវាងខ្លួន និងជនរងគ្រោះ។ ហើយស្នើសុំការបន្ធូរបន្ថយទោសផងដែរ៕
អត្ថបទ៖ អ ពៅ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង