Connect with us

សន្តិសុខសង្គម

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

បានផុស

នៅ

កម្លាំងនគរបាលស្រុកកំពង់សៀម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានចុះពិនិត្យ និងស្រាវជ្រាវស្វែងរកជនដៃដល់ដែលធ្វើអោយខូចខាតដំណាំថ្នាំជក់របស់ប្រជាពលរដ្ឋ ២៥ ០០០ដើម ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្ដឹងរាយការណ៍ថា មានករណីធ្វើអោយខូចខាតដោយចេតនា កាប់បំផ្លិចបំផ្លាញដំណាំថ្នាំជក់កើតឡើងនៅចំណុចដីចម្ការថ្នាំជក់ ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម នៅចន្លោះម៉ោង២៣និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ០២រំលងអាធ្រាតុឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាប់បំផ្លាញ់ដំណាំថ្នាំជក់អស់ប្រមាណជា ២៥០០០ដើម លើផ្ទៃដីទំហំ១៦ម៉ែត្រ គុណ ៧០០ម៉ែត្រ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម ក្រោមការដឹកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី​ស្នងការនគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យ និងស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធី៕​

អត្ថបទ​​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម