Connect with us

សន្តិសុខសង្គម

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

បានផុស

នៅ

បាត់ដំបង ៖ ជនសង្ស័យចំនួន ១១ នាក់ ដែលក្នុងនោះមានមេខ្លោងចំនួនពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ រួមជាមួយនឹងវត្ថុតាងដែលជាថ្នាំញៀនចំនួន ២០០ គីឡូក្រាមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយបានចង្អុលបង្ហាញឲ្យកម្លាំងទំនាញចេញបន្តប្រតិបត្តិការ។ គឺនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ៈ

  ១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

  ២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

  ៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយដកហូតវត្ថុតាង: គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ០២ កញ្ចប់ ទម្ងន់ ១០,៦៨ក្រាម។

ក្រោយ​ពេល​សួរ​ចម្លើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោម​ការ​បញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត បាន​ចុះប្រត្តិបត្តិការដល់​លំនៅឋាន​មេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន ០៨ នាក់ទៀត ១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ ២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ) ៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី) ៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ) សមត្ថកិច្ចបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន ២១៣ ដុំ ទម្ងន់ប្រមាណ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម ដូចខាងក្រោម៖

-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម

-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម

-គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម

-អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន ០២ គ្រាប់ ចំនួន ១៣ គ្រាប់

-អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )

-រថយន្ត ចំនួន ០២ គ្រឿងម៉ាក TOYOTA HIACE និងម៉ាក TOYOTA LANDCRUISE និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

រហូតមកទល់ថ្ងៃនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ មិន​ទាន់​បញ្ជូនជនសង្ស័យទៅកាន់តុលាការនៅឡើយ ដោយ​កំពុង​ធ្វើ​ការ​សាកសួរ និង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​និង​មេខ្លោង ដែលនៅពីក្រោយខ្នង របស់ជនសង្ស័យទាំងនេះ ដើម្បី​នាំ​ខ្លួន​យក​មក​អនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២៦ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម