Connect with us

សន្តិសុខសង្គម

នគរបាលរាជធានី កោះហៅម្ចាស់រថយន្តដែលចោទសមត្ថកិច្ចលួចម៉េមូរីក្នុងរថយន្តមកបំភ្លឺនៅថ្ងៃ​ទី២៧មករា

បានផុស

នៅ

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញលិខិតកោះហៅបុរសម្នាក់ ដែលបានអះអាងថាសមត្ថកិច្ច បានដកហូត មេម៉ូរី នៅក្នុងរថយន្តរបស់ខ្លួនអោយចូលខ្លួនមកបំភ្លឺនៅថ្ងៃទី២៧មករា នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកបានចេញលិខិតកោះហៅឈ្មោះ សា ទុងវី ភេទប្រុស អាយុ ៣៦ឆ្នាំ អោយចូលមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដើម្បីស្រាយបំភ្លឺករណីដែលបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ តាមបណ្តោយមាហាវិថី សហព័ន្ធរុស្សី នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បុរសដែលជាម្ចាស់រថយន្ត ឡិចសុីស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-9357 បានឈ្លោះប្រកែកគ្នាជានគរបាលចរាចរណ៍ នៅគោលដៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបញ្ចេញកាយវិការមិនសមរម្យហើយថែមទាំងបានចោទទៅកាន់សមត្ថកិច្ចថា លួចមេម៉ូរីក្នុងរថយន្តរបស់ខ្លួនទៀតផង៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម