Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

បានផុស

នៅ

ទីតាំងស្តុកទំនិញជាន់ទី១របស់ផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ ៩៩ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាល​ឱ្យខូចខាតសម្ភារៈមួយចំនួន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី​២៦ ខែមករា​ ឆ្នាំ២០២៥​ ស្ថិតនៅតាមផ្លូវលេខ១៥៦ហ្សិត កែង២២៣​ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេឃើញអណ្ដាតភ្លើងបានឆាបចេះចេញពីជាន់ទី១ ផ្នែកចំហៀងខាងក្រោយ នៃផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ ៩៩ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១១និង១០នាទីថ្ងៃដដែរ។

តាមមន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួននៅជាន់ទី១បានរងការខូចខាត ទោះបីជាយ៉ាងណាពុំបណ្ដាឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះគេសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយករណីអគ្គិភ័យខាងលើ ប្រើប្រាស់ទឹកចំនួន៣រថយន្ត និងរលត់នៅម៉ោង១១និង៣០ថ្ងៃដដែល៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៧ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១០ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម