សន្តិសុខសង្គម
នគរបាលខេត្តសៀមរាប ឃាត់ខ្លួនក្រុមក្មេងទំនើង៩នាក់ជាបន្តបន្ទាប់ ដកហូតវត្ថុតាងមួយចំនួន
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការបង្ក្រាបក្រុមក្មេងទំនើងចំនួន២ក្រុមដែលបង្កហិង្សាកាប់គ្នានៅក្នុងក្រុងសៀមរាប បានចំនួន៩នាក់ជាបន្តបន្ទាប់ យកទៅសួរនាំ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់នឹងដាវ ) កើតហេតុនៅត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយក្មេងទំនើង១ក្រុម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងខេត្តសៀមរាប ទាំងមូល។

បន្ទាប់ពីទទួលបានព័ត៍មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាចាត់មន្រ្តីក្រោមឱវាទ ចុះស្រាវជ្រាវភ្លាមៗ ហើយនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងចំនួន០២ករណី រហូតដល់ធ្វើការនាំខ្លួនជនសង្ស័យបានចំនួន៩នាក់ យកមកសួរនាំ។ ករណី១ (ក្មេងទំនើង) ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងដាវ) កើតហេតុនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។
បើតាមសមត្ថកិច្ច នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យទាំង០៦នាក់ខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយដាវចំនួន១ដើម និងមួកសុវត្ថិភាព វាយ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ផន ឈុនលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ នៅចំណុចផ្លូវសុខសាន្ត ត្រូវចំខ្នងចំនួន១កន្លែង និងពកក្បាល ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យទាំង៦នាក់ បានគេចខ្លួន។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់យកមកធ្វើការសាកសួរ។
សមត្ថកិច្ចបន្តទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង៦នាក់ ពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ចំពោះដាវដែលធ្វើសកម្មភាព ក្រោយពេលកើតហេតុ គឺពួកខ្លួន បោះចោលក្នុងទឹកស្ទឹងបាត់ហើយ មូលហេតុដោយសារក្រុមជនរងគ្រោះ មានទំនាស់ជាមួយបក្ខពួករបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។
ចំពោះករណីទី២ (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត កើតហេតុនៅវេលាម៉ោង២ និង០០នាទីអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
សូមជម្រាបថា កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការល្បាតក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ដល់ចំណុចជិតស្ពានអាងក្រពើ ក៏បានប្រទះឃើញជនសង្ស័យចំនួន៣នាក់ គួរឱ្យសង្ស័យ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យទាំង០៣នាក់ ដើម្បីធ្វើការឆែកឆេរ ហើយក៏បានរកឃើញកាំបិតចំនួន០១ដើម ដែលជនសង្ស័យទាំង០៣នាក់ដាក់មកតាមខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចធ្វើការនាំខ្លួនយកមកសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា នៅវេលាម៉ោង១២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ពួកខ្លួនទាំង០៣នាក់ ពិតជាបានយកកាំបិតចំនួន០១ដើម ដាក់តាមខ្លួន ហើយជិះម៉ូតូចំនួន០១គ្រឿង ចូលមកក្នុងក្រុងសៀមរាប ដើម្បីតាមរកគូរទំនាស់សងសឹក ដែលមានទំនាស់ជាមួយពួកខ្លួន នៅពេលជិះម៉ូតូរកគូរទំនាស់មិនឃើញ រហូតដល់ម៉ោង២និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ពួកខ្លួនបាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដល់ចំណុចជិតស្ពានអាងក្រពើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ និងឆែកឆេររកឃើញកាំបិត ១ដើម ដែលពួកខ្លួនដាក់តាមខ្លួន និងនាំខ្លួនយកមកសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ជុន កុសល

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?