សន្តិសុខសង្គម
ឆ្លងចរន្ត ឆេះឃ្លាំងអេតចាយ ០១ កន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលស្ទឹងមានជ័យទី ០២ ទាំងកណ្ដាលយប់
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអេតចាយ ០១ កន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងជំនាញពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិឫស្សីទី ៣ សង្កាត់ស្ទឹងមានជ័យទី ០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេបានឮសំឡេងផ្ទុះ ០២ ដង ចេញពីឃ្លាំងស្តុកអេតចាយ ០១ កន្លែង នៅក្បែរលំនៅដ្ឋានរបស់ពួកគាត់។ ខណៈនោះ ក៏មានផ្សែងហុយខ្មួលខ្មាញ់លាយឡំអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋជួយយកទុយោទឹកមកបាញ់ ប៉ុន្តែដោយសារស្ថានភាពកាន់តែខ្លាំងឡើងៗ ភ្លាមៗ ក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យជួយចុះអន្តរាគមន៍បាញ់ពន្លត់ ដើម្បីកុំឲ្យមានការរាលដាលកាន់តែខ្លាំង។
អគ្គិភ័យនេះដែរ បានឆាបឆេះប្រភេទសំណង់ខាងលើនេះ គឺ ដែកស័ង្កសី ទំហំ (១០ ម៉ែត្រ x ២៥ ម៉ែត្រ) ឆេះឃ្លាំងស្តុបអេតចាយអស់ទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ០៤ គ្រឿង និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង បាញ់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ៕
អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង