សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះធ្វើរដ្ឋបាល ក្រោយស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន
គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះប្រមូលជនអនាថាស្នាក់នៅតាមទីសាធារណៈដែលធ្វើឲ្យបាត់បង់សោភ័ណភាព មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ៤ នាក់។

ជាក់ស្ដែងប្រតិបត្តិការនេះនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ជ្រោយចង្វារ រួមជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាលនៅម្ដុំស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ស្ថិតនៅភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាលទ្ធផល គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ៤ នាក់ ក្នុងនោះ (ប្រុស ៣ នាក់ ស្រី ១ នាក់) រួមទាំងវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន មុខសញ្ញាទាំង ៤ នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល