សន្តិសុខសង្គម
បង្ក្រាបទីតាំងល្បែងស៊ីសង ១ កន្លែង ឃាត់ខ្លួនមនុស្សស្រី ២ នាក់ នៅសង្កាត់ចោមចៅទី ៣
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងណេតខុសច្បាប់ និងលួចប្រើប្រាស់ថ្នាំញៀន ១ កន្លែង ឃាត់ខ្លួនមនុស្សស្រីចំនួន ២ នាក់ ព្រមទាំងដកហូតសម្ភារៈមួយចំនួន។

ប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការឆ្មក់ចុះបង្ក្រាប ដោយមានប្រជាពលរដ្ឋបានរាយការណ៍សម្ងាត់ថា ទីតាំងខាងលើមានលួចបង្កប់ល្បែងស៊ីសងតាមអនឡាញខុសច្បាប់ និងលួចប្រើប្រាស់ថ្នាំញៀនទៀតផង ទើបនៅយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ផុន សុផាន អភិបាលរង បានឆ្មក់ចុះបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនមនុស្សស្រីចំនួន ២ នាក់ ដកហូតសម្ភារៈបានមួយចំនួន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនទៀតផង។

ក្រោយឆែកឆេររួចរាល់កម្លាំងគណៈបញ្ជាការខណ្ឌបានដកហូតសម្ភារៈយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ។ ចំណែកមនុស្សស្រីចំនួន ២ នាក់ បានប្រគល់ជូនប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី ៣ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកទីតាំងខាងលើ ត្រូវបានចាក់សោជាបណ្ដោះអាសន្នសិន៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?