សន្តិសុខសង្គម
នគរបាលខេត្តបាត់ដំបងដុតបំផ្លាញគ្រឿងក្នុង និងសាច់មាន់បង្កកខូចគុណភាពជិត៤តោន ក្រោយបង្ក្រាបបានជាបន្តបន្ទាប់
កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃសាខា ក.ប.ប ខេត្ត ធ្វើការដុតបំផ្លាញចោលនូវគ្រឿងក្នុង និងស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួនជិត៤តោន បន្ទាប់ពីកម្លាំងបង្ក្រាបបានជាបន្តបន្ទាប់នាពេលកន្លងមក។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២៧ មករានេះថា គ្រឿងក្នុង និងស្លាបមាន់បង្កកដែលត្រូវដុតបំផ្លាញចោលនៅពេលនេះ មានចំនួន ៣៤១កេស ស្មើនឹង ៣,៨៩០គីឡូក្រាម ដែលត្រូវដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ គ្រឿងក្នុង និងស្លាបមាន់ខូចគុណភាពទាំងនេះ ត្រូវបានកម្លាំងជំនាញបង្ក្រាបបានជាបន្តបន្ទាប់កាលពីថ្ងៃទី១១ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោល។

តាមរបាយការណ៍ ការបង្ក្រាបការនាំចូលសាច់បង្កកខូចគុណភាពទាំងនេះ ក៏មានការចូលរួមសហការពីមហាជនផងដែរ ហើយសមត្ថកិច្ចក៏បន្តស្នើសុំការចូលរួមសហការពីមហាជនជាបន្តទៀត និងអាជ្ញាធរពាក់ព័ន្ធដើម្បី សុវត្ថិភាព និងសុខមាលភាពរបស់ពលរដ្ឋទាំងអស់គ្នា៕




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?