សន្តិសុខសង្គម
លោក ជួន ណារិន្ទ៖ ក្រៅពីបញ្ហាអគ្គិភ័យ នគរបាលក៏រឹតបន្តឹងលើអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នលើបញ្ហាអគ្គិភ័យ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមនេះ។ ក្រៅពីត្រៀមកម្លាំងក្នុងការបង្ការទប់ស្កាត់នៃគ្រោះអគ្គិភ័យ កម្លាំងនគរបាលក៏ត្រៀមកម្លាំងទប់ស្កាត់បញ្ហាសន្តិសុខសុវត្ថិភាព អសន្តិសុខផ្សេងៗ ជាពិសេសការអនុវត្តរឹតបន្តឹងច្បាប់ចរាចចរណ៍ផ្លូវគោកលើអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹងផងដែរ។
លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាអគ្គិភ័យ គឺជារឿងចម្បងបំផុតក្នុងរដូវបុណ្យចូលឆ្នាំចិន វៀតណាម នេះ។ លោកបន្ថែមថា ត្បិតកម្លាំងសមត្ថកិច្ចបានត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នាផងដែរ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋ មុនចាកចេញពីផ្ទះទៅដំណើរកម្សាន្ដទីជិតទីឆ្ងាយ ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវនៅកុងតាក់ភ្លើង ជៀសវាងបង្កគ្រោះអគ្គិភ័យ។
លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា ក្រៅពីបញ្ហាអគ្គិភ័យ កិច្ចការងារសន្តិសុខ និងការអនុវត្តច្បាប់ចរាចរណ៍លើអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង ក៏ត្រូវបានរឹតបន្តឹងផងដែរ ដើម្បីធានាសន្តិសុខសុវត្ថិភាពរបៀបរៀបរយជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គិតពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មានឈាមជ័រជាប់ខ្សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែបលក្ខណៈគ្រួសាររៀងៗខ្លួន៕
អត្ថបទ៖ សុភា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក