Connect with us

សន្តិសុខសង្គម

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

បានផុស

នៅ

ក្នុងរយៈពេលពេញមួយថ្ងៃនៃថ្ងៃសែនចូលឆ្នាំចិន-វៀតណាម អគ្គិភ័យបានកើតឡើងចំនួន៤ករណីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋច្រើន ឬធំដុំនោះទេ ហើយក៏មិនធ្វើឲ្យរងរបួសមនុស្សនោះដែរ ដោយ​សារមានការអន្តរាគមន៍ទប់ស្កាត់ពីកម្លាំងបង្ការពន្លត់អគ្គិភ័យទាន់ពេលវេលា។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ករណីអគ្គិភ័យដែលបានកើតឡើងនេះ ភាគច្រើនបណ្ដាលមកពីមូលហេតុការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ ដោយអុជធូបទៀនមិនមានការប្រុងប្រយ័ត្នក៏បានរាលដាលក្លាយជាអគ្គិភ័យ។និងករណីផ្សេងទៀត កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ដោត កង្ហារ ឬទូរទស្សន៍ ទុកចោល។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានបន្ថែមទៀតថា ក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម នេះកម្លាំងការិយាល័យបង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់វេនប្រចាំការ ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីបង្ការសង្គ្រោះករណីអគ្គិភ័យដែលកើតឡើងជាយថាហេតុ។

ក្នុងនាមមន្រ្តីជំនាញបង្ការពន្លត់អគ្គិភ័យ លោកសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នលើករណីអគ្គិភ័យ ព្រោះអាចបណ្ដាលឲ្យមានការឆេះខូចខាតបំផ្លាញទ្រព្យសម្បិត្តរបស់ពលរដ្ឋ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម