Connect with us

សន្តិសុខសង្គម

ពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម អគ្គិភ័យបានកើតឡើង១១លើកនៅទូទាំងប្រទេស និងស្លាប់មនុស្សម្នាក់

បានផុស

នៅ

ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ថា ពីរថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម គឺថ្ងៃទី២៨ និងទី២៩មករា នៅទូទាំងប្រទេសមានករណីអគ្គិភ័យបានកើតឡើងចំនួន១១លើក និងបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់។ លោកបញ្ជាក់ថា ករណីអគ្គិភ័យដែលកើតឡើងនេះ គឺកើតឡើងដោយកក្តា៣ គឺឆ្លងចរន្ដអគ្គិសនី ដុតទៀនធូប និងដុតខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា នៅថ្ងៃទី២៨មករា ដែលជាថ្ងៃសែនចូលឆ្នាំចិន វៀតណាម គិតចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចនៅទូទាំងប្រទេសមានករណីអគ្គិភ័យកើតឡើងចំនួន២លើក គឺនៅខេត្តកំពង់ចាម ១លើក និងនៅខេត្តកោះកុង ១លើក បណ្ដាលឲ្យខូចខាតផ្ទះ១ខ្នង និងព្រៃមួយកន្លែង។

សម្រាប់ថ្ងៃទី២៩មករា ដែលជាថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ទី២ គិតចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចដូចគ្នា នៅទូទាំងប្រទេស ករណីអគ្គិភ័យបានកើតឡើងចំនួន៩លើក នៅក្នុងរាជធានី ខេត្ត ចំនួន៧ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង បាត់ដំបង ព្រះសីហនុ កោះកុង និងខេត្តកែប។ ក្នុងករណីអគ្គិភ័យទាំង៩លើកនេះ បានបណ្ដាលឲ្យខូចខាតផ្ទះចំនួនន៤ខ្នង បន្ទប់ចំនួន ៣ ឆេះព្រៃ និងជញ្រ្ជាំងអស់ ១០ហិកតា និងបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ជាស្ត្រី។

បើតាមឧត្តមសេនីយ៍ឯក នេត វន្ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម នេះ កម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យនៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេស បានត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមបង្ការទប់ស្កាត់ករណីអគ្គិភ័យដែលកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម